ក្តៅៗ សូមមេត្តាជួយស៊ែរផង ! ទំនប់ចំការតែ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ បានបាក់ដោយសារទឹកហូរ, អាជ្ញាធរប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក “រដ្ឋបាល ខេត្តកំពង់ស្ពឺ” បានចេញ សេចក្តីជូនដំណឹងមួយបន្ទាន់ ស្តីពីការបាក់ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ។ ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ក្រោមការទទួលរងឥទ្ធិពលព្យុះជា​បន្តបន្ទាប់ និងមានភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នាពេលនេះ ទំនប់ចំការតែ នៅលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមាន បរិមាណទឹកស្តុកចំនួនប្រមាណជាង ៥លានម៉ែត្រគូប ត្រូវបានបាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែកតាមស្ថានភាពដូចជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទំាងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមតំបន់នេះ រួមមានឃុំចំបក់ ឃុំតាំងស្យា ឃុំតំាងសំរោង ឃុំមហាសាំង និងតាមបណ្តោយដងស្ទឹងព្រែកត្នោត មេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment