ពុទ្ធោអើយ! បងប្អូនអ្នកស្រែ​ ដង្ហែរ ស ព លើផ្ទៃទឹកក្រោយពេលស្រុកភូមិត្រូវបានលិចលង់ដោយសារគ្រោះទឹកជំនន់(មានវិដេអូ)

ហ្វេសប៊ុក ៖ ក្រោយរងការ វា យ ប្រហារដោយទឹកជំនន់និងទឹកភ្លៀងជាបន្តបន្ទាប់ឃើញថាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាបានកំពុងតែទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ហើយគ្រោះទឹកជំនន់នេះដែរបានធ្វើឲ្យប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ងាយនិងលិចទឹកពួកគាត់កំពុងតែមានក្តីព្រួយបារម្ភខ្លាំង ពីផ្ទះសម្បែង និងសុវត្តិភាពរបស់ពួកគាត់​។

ដោយឡែក នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្ងៃនេះឃើញថាបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានវិដេអូដង្ហែរ ស ព លើទឹកមួយត្រូវបានគេយកមកចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយតាមរយៈសកម្មភាពនៅក្នុងវិដេអូនេះធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍សោកសៅយ៉ាងខ្លាំង ក្រោយបានទស្សនារួច ។

ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាដែលរស់នៅក្នុងរាជធានី និងតាមបណ្តាលខេត្តទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានច្រើន ព្រោះអីប្រទេសកម្ពុជាយើងនិងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់និងទទួលរងនូវចំហាយព្យុះជាច្រើនទៀតពីសំណាក់ប្រទេសជិតខាងរបស់យើង ៕

ចង់ដឹងថាវិដេអូនមួយនេះធ្វើឲ្យក្តុកក្តួលនៅក្នុងចិត្តខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖

Related posts

Leave a Comment