ភ្នំពេញ៖ មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ អ្នកលក់អនឡាញដ៏ល្បីឈ្មោះដែលទទួលបានជោគជ័យក្នុងវិស័យអនឡាញ និងពូកែវោហាស័ព្ទ អ្នកនាង Love Riya ដែលរាល់ថ្ងៃនេះ អ្នកនាង គឺជាបុគ្គលម្នាក់ ជោគជ័យខ្លាំង ខាងវិស័យអនឡាញ មានទ្រព្យសម្បត្តិយ៉ាងច្រើន មានរថយន្តទំនើបជិះ មានផ្ទះដ៏ធំស្កឹមស្កៃរស់នៅ អ្វីដែលពិសេសគឺ មានកូន ស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។
កាលពីយប់មិញនេះ អ្នកមេម៉ាយសាច់សខ្ចីរូបនេះ បានរៀបចំពិធីខួបកំណើរ ជូនកូនស្រីសំណព្វចិត្ត សំណព្វបេះដូងរបស់អ្នកនាង យ៉ាងអធិកអម ជួលអគារយ៉ាងធំទូលាយ ព្រមទាំងមានការដេគ័រផ្កាយ៉ាងស្រស់ស្អាត តែម្តង។ កូនស្រីរបស់អ្នកលក់អនឡាញ រូបនេះម្នាក់ មានអាយុ១ឆ្នាំហើយ។ នៅក្នុងពិធីដ៏អធិកអម នេះ អូនទែនទែន ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនិងឈុតសំលៀកបំពាក់យ៉ាងស្រស់សោភា លេចធ្លោខ្លាំងនៅក្នុងកម្មវិធី។ អ្វីដែលកាន់តែពិសេសនោះ គឺមានវត្តមានអ្នកលក់អនឡាញ ដែលជោគជ័យជាច្រើនរូប បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស រួមមាន លោកឧកញ៉ាជំទាវ អ៊ាន សៀវម៉ី អ្នកនាង ស្រីអូន អ្នកនាងម៉ូលីកា និងមានវត្តមានជាច្រើនរូបទៀត។
ងាកមកមើលពីអ្នកនាង សម្រស់អ្នកនាង Love Riya ឯណេះវិញ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតសំលៀកបំពាក់យ៉ាងប្រណីត ប្លែកភ្នែក អមជាមួយគ្រឿងពេជ្រ ពាក់ជ្រែកខ្លួន មានទាំងខ្សែក ចិញ្ចៀន កងដៃ និងមកុដទៀតផង។ គួរបញ្ជាក់ផងដែរថា អ្នកនាង Love Riya បានលែងលះជាមួយស្វាមី និងចិញ្ចឹមកូនស្រីតែម្នាក់ឯង បានយ៉ាងល្អ ហើយពេលនេះ អូន ទែន ទែន មានអាយុ១ឆ្នាំហើយ ៕