ល្អណាស់! លោក ហេង ឡុង និងសិល្បៈករ ល្បៈការិនីជាច្រើនរូប ចុះប្រមូលសំរាមនៅខណ្ឌមានជ័យ

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ លោក​ ហេង ឡុង ប្រធានសមាគមសិល្បៈ បានដឹកនាំសិល្បៈករ សិល្បៈការិនី ជាច្រើនរូប ដើរប្រមូលសំរាម នៅតាមទីកន្លែង ក្នុងខណ្ឌមានជយ័ ដើម្បីធ្វើការសំអាតទីក្រុង ដែលពេលនេះសំរាម តាមទីកន្លែងនីមួយៗ ហាក់គរជាគំនរ ពាសពេញផ្លូវ ។

នៅក្នុងសកម្មភាព របស់សិល្បៈករ សិល្បៈការិនី ធ្វើឲ្យមហាជន និងបងប្អូនជាច្រើន មានការស្ងប់ស្ងែង និងរំភើបជាខ្លាំង ពេលដែលបានឃើញ ពួកគាត់ខិតខំប្រមូលសំរាម ទាំងមេឃភ្លៀងរលឹម បន្តការប្រមូលរហូតដល់ស្អាត ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន​បានចូលមកខមិន ថា លោកប្រធានមានទឹកចិត្តល្អណាស់ សូមជូនពរលោក ប្រធាន និងលោកស្រីចន ចន្ទ័លក្ខិណាមានសេចក្ដីសុខជារៀងរហូត។ លោកប្រធានមានទឹកចិត្តល្អណាស់ សូមជូនពរលោក ប្រធាន និងលោកស្រីចន ចន្ទ័លក្ខិណាមានសេចក្ដីសុខជារៀងរហូត”។

Related posts

Leave a Comment