ប្រិយមិត្តជ្រាបហើយ ថាប៉ុន្មានថ្ងៃកន្លងមកនេះប្រទេសកម្ពុជាយើងទទួលរងគ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាបានធ្វើអោយបណ្តាលខេត្តនានារងការលិចលង់ចាប់ពីទីរួមខេត្តរហូតដល់ស្រុកភូមិជាដើម ។ យ៉ាងណាមិញនេះក្រឡែកមើលមើលខេត្តពោធិ៍សាត់ ក៏៏ទទួលរង
គ្រោះដោយសារទឹកជំនន់ផងដែរដោយកម្លាំងអន្តរាគមន៍អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ រងចាំជម្លៀសប្រជាជនដែលរងគ្រោះដោយទឹកជំនន់ទាំងយប់ថ្ងៃដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បើយោងតាមគណនី ហ្វេសប៊ុក Bee Sopheaktra បានបង្ហោះរូបភាពជា
ច្រើនរបស់កម្លាំងអន្តរាគមន៍អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ដែលពួកគាត់ប៉ុន្មានថ្ងៃកន្លងមកនេះធ្វើការមិនឈប់មិនឈរដើម្បីរំដោះជនរងគ្រោះដោយសាទឹកជនទាំងមិនខ្លាចនឿយហត់រហូតអស់កំលាំងដេកអោបដៃហាលខ្យល់ដើម្បីយកកំលាំងចេញប្រតិបត្តិការបន្ត។ ដោយ
គណនីខាងលើបានសរសេរថា៖រូបថតប៉ុន្មានសន្លឹកនេះ ត្រូវបានគេលួចថតក្នុងពេលដែលកម្លាំងអន្តរាគមន៍អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ រងចាំជម្លៀសប្រជាជនដែលរងគ្រោះដោយទឹកជំនន់ កាលពីព្រលឹមថ្ងៃ អាទិត្យ ម៉ោង ៤ : ៣០ នាទីព្រឹក ។ ម៉ោងថ្មេីរនេះ គ្រប់គ្នា
ប្រហែលជាកំពុងសម្រាកជាមួយគ្រួសារប្រពន្ធ កូន ប៉ុន្តែសម្រាប់ពួកខ្ញុំ មានតែយកដីជាគ្រែ និងយកមេឃជាមុង , ពួកយេីងគ្មានឯកសណ្ឋានស្អាត សម្រាប់ស្លៀកថតបង្អួតតាមសង្គមទេ ប៉ុន្តែពួកយេីងមានតែឯកសណ្ឋានកខ្វក់ សម្រាប់ស្លៀក ពេលចេញជួយសង្គ្រោះប្រជាជនជាមួយទឹកចិត្តបរិសុទ្ធ ។ 😊កងកម្លាំងផ្សារភ្ជាប់នឹងប្រជាពលរដ្ឋ៕