អីយ៉ា ស្ងាត់ៗ Love Riya រៀបចំកម្មវិធីខួបកំណើត ទែន ទែន នៅថ្ងៃនេះបាត់ មើលទៅការតុបតែងរោងពិធី និងការស្លៀកពាក់ ស្រស់ស្អាតដល់ហើយ (មានវីដេអូ)

ហ្វេនៗជាច្រើនរបស់ អ្នកលក់ឡេដ៏ល្បី Love Riya ពិតជាបានជ្រាបហើយ ថា កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅជាង១ឆ្នាំហើយនោះ Love Riya បានរៀបការជាមួយ លោក ហេន ឌ្រី ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសាច់ញាតិទំាងសងខាង ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា ហើយ អ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ ក្រោយរៀបការ។

ក្នុងនោះ ព្រោះតែរស់នៅ មិនចុះសម្រុងនឹងគ្នា អ្នកទំាងពីរ ក៏បានចែកផ្លូវគ្នារៀងៗខ្លួន ជាផ្លូវការហើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ស្ត្រីលក់ឡេដ៏ស្រស់ស្អាតនេះ នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រី ដ៏គួរឲ្យអាណិតម្នាក់ឈ្មោះ Chheng Ariya Kelly ហៅ ទែន ទែន បានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយ នៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនស្រី ជាទីស្រឡាញ់ម្នាក់នេះ។

មួយវិញទៀត ទោះជាស្ត្រីរូបនេះ រវល់ក្នុងជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏ Love Riya មិនដែលភ្លេចឡើយ ក្នុងការនាំកូនស្រី ដ៏គួរឲ្យគ្រឺតម្នាក់នេះ ទៅដើរលេងតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។

ចំណែក នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ ព្រោះតែក្តីស្រឡាញ់ ក្នុងនាមជាម្តាយ Love Riya បានរៀបចំខួបកំណើតកូនស្រីរបស់ខ្លួននៅថ្ងៃនេះហើយ មើលទៅការតុបតែងហាង និងការស្លៀកពាក់ ពិតជាស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពនៃការរៀបចំពិធីនេះទំាងអស់គ្នា ៖

Related posts

Leave a Comment