សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ដែលបានទទួលព្រះអនិច្ចធម្ម (សុគត) ក្នុងព្រះជន្ម ១០៦ ព្រះវស្សា

នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានប្រាប់ឲ្យដឹងថា៖ “ភ្នំពេញ-សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ព្រះវស្សា។

ក្រោយទទួលដំណឹងពីការសោយទីវង្គតរបស់សម្តេចព្រះធម្មលិខិតលាស់ ឡាយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់វត្តសន្សំកុសល នៅល្ងាចថ្ងៃនេះដែរ៕”។ មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុក “BTV Cambodia” ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោងប្រមាណ៥:៥០នាទីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល។

សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ ព្រះវស្សា។”៕

Related posts

Leave a Comment