គួរឲ្យណិតខ្លាំងណាស់! ប្តីយំបោកខ្លួន ខណៈដែលទឹកជំនន់គួចយកប្រពន្ធ និងកូនក្នុងផ្ទៃយកទៅបាត់ ក្នុងពេល…(មានវីដេអូ)

ប្រិយមិត្តបានដឹងហើយថា គ្រោះទឹកជំនន់មើលមិនឃើញនោះទេ​ ហើយវាតែងតែកើតឡើងស្ទើរតែគ្រប់ប្រទេស នៅ​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២០ នេះ នៅប្រទេសវៀតណាម បានជួបគ្រោះទឹកជំនន់ ដែលធ្វើឲ្យប្តីយំបោកខ្លួនបានត្រឹមឈមើលប្រពន្ធ ខណៈដែលប្រពន្ធឈឺពោះឆ្លងទន្លេ ប្តីជូនទៅសម្រាលកូននៅពេទ្យតែត្រូវជួបគ្រោះអកុសលត្រូវជួបខ្យល់ទឹករលកវាយក្រឡាប់ទូក គួចនាំប្រពន្ធនិងកូនក្នុងផ្ទៃទៅបាត់។

ហេតុការណ៍នេះកើតឡើងនៅ​ស្រុក Phong Dien នៃ​ខេត្ត Thua Thien Hue ប្រទេសវៀតណាម បាន​បញ្ជាក់​ថា ហេតុការណ៍​ក្រឡាប់​លិច​ទូក​មួយ​បាន​កើត​មាន​ឡើង បណ្ដាល​ឲ្យ​ស្ត្រី​រៀប​នឹង​ឆ្លង​ទន្លេ​ម្នាក់ ត្រូវ​បាន​ទឹក​ហូរ​យក​ទៅ ។ចំណែកបុរសជាប្តី ខំប្រឹងយំស្រែកសុំអង្វរឱ្យប្រពន្ធ​ដែលមានកូនក្នុងផ្ទៃ​ត្រលប់មក​វិញគួរឱ្យសង្វេគ អាជ្ញាធរបានព្យាយាមចុះជួយសង្គ្រោះ ដោយរកឃើញហើយ ប៉ុន្តែនាងបានស្លាប់បាត់បង់ជីវិតទាំងកូនក្នុងផ្ទៃ។

តាមសម្តីអ្នករស់នៅម្តុំនឹងបានឲ្យដឹងថា នៅ​ម៉ោង​ប្រមាណ ៨ ព្រឹក​មិញ​នេះ ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សម្រាល​កូន ។ ធ្វើ​ដំណើរ​ទើប​តែ​បាន​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ផ្ទះ​នាង បែរ​ជា​ជួប​អកុសល​ក្រឡាប់​ទូក បណ្ដាល​ឲ្យ​រូប​នាង​ត្រូវ​បាន​ទឹក​ហូរ​យក​ទៅ ។ ភ្លាមៗ មនុស្ស​ជាច្រើន​បាន​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ ប៉ុន្តែ​ដោយ​សារ​តែ​ទឹក​ជំនន់​ហូរ​ខ្លាំង​ពេក ទើប​មិន​អាច​ជួយ​បាន​ឡើយ៕

Related posts

Leave a Comment