ប្រពៃណាស់! លោកឧកញ៉ា ឡេង ប្រុស បងបង្កើតលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧបត្ថម្ភទឹកប្រាក់ ដល់បងៗអាជ្ញាធរ ដែលកំពុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន…

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្ត​ និងក្រុង បានរងគ្រោះដោយសារតែ ជំនន់ទឹកភ្លៀង ជាហេតុធ្វើឲ្យបងប្អូននៅតាមបណ្តាខេត្តមួយចំនួនត្រូវ ចាកចេញពីផ្ទះដើម្បីស្វែងរកទីទួលសុវត្ថិភាព ដោយមានការជួយសង្គ្រោះពីបងៗកងកម្លាំងអន្តរាគមន៍ បានជួយដល់បងប្អូនឲ្យរួចផុតពីការលំបាក។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុងបានឲ្យដឹងថា “សូមគោរពអរគុណដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ (បងប្រុសបង្កើតរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា) ប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានឧបត្ថម្ភទឹកប្រាក់ ៥.០០០ដុល្លា ជូនដល់បងប្អូនអាជ្ញាធរដែលកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថវិកា ២.០០០ដុល្លារ សម្រាប់កងទ័ពជើងគោក ១.៥០០ដុល្លារ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ និងថវិកា ១.៥០០ដុល្លារ ទៀតសម្រាប់រដ្ឋបាលខេត្តបាត់ដំបង។

សូមជូនពរដល់ប្អូនឧកញ៉ា ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត អរគុណសន្តិភាព”។

Related posts

Leave a Comment