ប្រជាពលរដ្ឋ ប្រមាណជាង២០០គ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង តំបន់ខ្លះក្នុងស្រុកមង្គលបូរី ត្រូវបានកម្លាំងអន្តរាគមន៍ ជួយសង្រ្គោះទៅកាន់ទីទួលសុវត្ថិភាព

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងអន្តរាគមន៍ សម្ភារជួយសង្រ្គោះ សហការជាមួយតមបន់ប្រតិបត្តិការសឹករង នគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យមើលពីស្ថានភាព ជំនន់ទឹកភ្លៀង ដែលកំពុងតែជនលិច តំបន់ខ្លះក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

បើយោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានលើកឡើងថា ” លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងអន្តរាគមន៍ សម្ភារជួយសង្រ្គោះ សហការជាមួយតមបន់ប្រតិបត្តិការសឹករង នគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងកំពុងជន់លិចតំបន់ខ្លះក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រមាណជាង២០០គ្រួសារ និងបានជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព។

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Related posts

Leave a Comment