អុញនោះ! ប្រពន្ធតាមទាន់ប្តីកំពុងមានស្រីថ្មី ហើយថែមទាំងប្តីស្រែកដាក់ប្រពន្ធថា កុំមករញ៉េរញ៉ៃជាមួយគ្រួសារថ្មីខ្ញុំ…(មានវីដេអូ)

កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋចុះមកមើលកន្លែងកើតហេតុ និងអាជ្ញាធរ ដោយសារតែមានបុរសម្នាក់ ត្រូវប្រពន្ធតាមទាន់ថា លួចលាក់មានស្រីថ្មី ទាំងប្រពន្ធកំពុងពពោះកូនជិតគ្រប់ខែ ហើយ ត្រូវប្តីស្តីបន្ទោសឲ្យប្រពន្ធថា កុំមករវីរវល់រឿងគ្រួសារគាត់ ទាំងមិនទាន់លះលែងគ្នាដាច់ស្រាច់ ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Ah Heng No Smile បានបង្ហោះសារ ទាំងរូបភាពនិងវីដេអូថា បុរសខាងលើគឺលួចទាក់ទងគ្នា តាំងពីរដូវបុណ្យភ្ជុំគ្នាមកម្លេះ ហើយថែមទាំងលួចសែនព្រេងគ្នារួចរាល់ដែរ។ ក្រោយពីដឹងបែបនេះភ្លាម ប្រពន្ធដែលមិនទាន់ដោះស្រាយគ្នាដាច់ស្រាច់ ក៏មកដល់ផ្ទះស្រីថ្មីប្តី ហៅមកសួរនាំដើម្បីបញ្ជាប់ការសង្ស័យ ស្រាប់តែពេលនោះ ក៏មានការជជែកគ្នាទៅវិញទៅមក រហូតដល់ប្តីស្រែកដាក់ប្រពន្ធឲ្យត្រលប់ទៅផ្ទះវិញ កុំមករញ៉េរញ៉ៃផ្ទះប្រពន្ធថ្មី។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Vy Na Love “ក៏បានបង្ហោះបន្ថែមទៀតថា ពួកបង ៗ ពូ មីង អ៊ំុ យាយ តា សូមមើល មីស្រីយកបី្តគេ ហើយ គេ មិន ទាន់បាន ផ្តិតមេដៃផង ហើយ លួច មក សែន ធើ្វ ជាមិនដឹង រឿង អីសោះ😔😔ដល់ពេល ប្រពន្ធដើមមកដល់ផ្ទះ បែបជាយាយ យករួចខ្លួនទៅវិញ 😤😤បបងប្អូនជួយគិតមើលថាពួកវាធើ្វអញឹ្ចង សំជាប់គក់អត់ បងប្អូន”។

គូរបញ្ជាក់ផងដែរថា នារីដែលជាស្រីថ្មីប្តីនោះ បានបដិសេធខ្លាំងៗថា ខ្លួនពុំដឹងថាគាត់មានប្រពន្ធរួចហើយទេ ក្រោយមក បុរសជាប្តីទើបសែនរួចនោះបានប្រាប់ខ្លួនថា គាត់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើមរួចហើយ ថែមទាំងនារីនោះអះអាងថា បុរសនោះបានយកលិខិតលែងលះមកឲ្យខ្លួនមើលទៀតផង៕ទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment