សេចក្ដីប្រកាសមួយ បានបញ្ជាក់ថា ក្រុមហ៊ុនវប្បធម៌កម្ពុជា ប្រកាសបិទអាជីវកម្មទាំងស្រុង ដែលការបិទនេះដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ
ក្រុមហ៊ុនយើងខ្ញុំបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនយើងខ្ញុំ និងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។
ក្រុមហ៊ុន «វប្បធម៌កម្ពុជា »បានបញ្ជាក់ថាការបិទអាជីវកម្មនេះ នាំអោយមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្ដិស្ដីពីការងារ។ នេះបើយោងតាមប្រភព ពីគេហទំព័រ សៀមរាបបុស្តិ៍។
គួរបញ្ជាក់ផងដែរថា ភូមិវប្បធម៌កម្ពុជា មានទីតាំងនៅ ភូមិ គ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប មានកន្លែងថតជាច្រើនដូចជា ផ្ទះបុរាណ, ផ្ទះលើទឹក, ភ្នំ, ទឹកជ្រោះ និងទេសភាពបែបធម្នជាតិ ,សួនផ្កា, សួនបន្លែ ។
សូមអានសេចក្ដីប្រកាស