ខេត្តបាត់ដំបងប្រកាសផ្អាកបណ្តោះអាសន្នចំពោះរថយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្ត….

ខេត្តបាត់ដំបង៖ នៅថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ១០ – ១១ ខែតុលា ឆ្នាំ២០២០ សកម្មភាពក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង លោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំ មន្រ្តី ជំនាញចុះ

ត្រួតពិនិត្យ និងតាមដាន លើកំណាត់ផ្លូវជាតិ ,ផ្លូវខេត្ត និងផ្លូវក្នុងក្រុង ដែលត្រូវបានបំផ្លាញកាត់ផ្តាច់ផ្លូវ និងរងការខូចខាតធ្ងន់ធ្ងរលិចជន់ជោដោយជំនន់ទឹកភ្លៀង ។ ហើយមុននេះបន្តិចបើយោងតាមសេចក្តីប្រកាសដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់

ដំបង បានអោយដឹងថាដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងសូមធ្វើការផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវ

ជាតិ ទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយនឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញ នូវរថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹកជំនន់ថយចុះ និងក្រោយមានការជួសជុលរួចរាល់៕

Related posts

Leave a Comment