គួរឲ្យស្រលាញ់ដល់ហើយ! កើតមិនទាន់បាន២ថ្ងៃផង អូន ជេននី កូនស្រី សួស វីសា ប្រែប្លែកច្រើនដល់ហើយ ពិសេសមុខដូចម៉ាក់ៗទៀត សូម្បីតែ ថមមី ក៏និយាយដែរថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ហ្វេនៗ ជាច្រើន បានសម្តែងក្តីត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) ពិតជាគួរគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។

លោក ថមមី ដែលត្រូវជាស្វាមីរបស់ វីសា បានបង្ហោះរូបភាព ជាច្រើនសន្លឹក និងបញ្ជាក់ថា ៖ “ទីបំផុតកាដូ នៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់ គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់ បានសម្រាលដោយជោគជ័យ និងសុវត្ថិភាព មកបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ ។

សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំ និងជាបេះដូងនៃ ប៉ាៗTommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 ព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្ត មកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ ខ្ញុំតំណាងអោយគ្រួសារទាំងមូល សូមអរគុណបងប្អូនទាំងគ្នា ខ្លាំងមែនទែន”។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ថមមី បានបង្ហោះវីដេអូមួយទៀត ពីកូនស្រី របស់ខ្លួនមើលទៅប្រែប្លែកជាច្រើនណាស់ ពិសេសមុខដូច សួស វីសា តែម្តង ។ លោក ថមមី បញ្ជាក់បន្ថែម “ថ្ងៃនេះ ម៉ាក់ អូន Jenny មានកំលាំងអាចងើបដើរបាន និងអាចគេងអោបអូនបានហើយ អូនសប្បាយចិត្តណាស់ បានគេងអោបម៉ាក់ៗកក់ក្តៅណាស់ ២ថ្ងៃហើយគេងអោបបានតែប៉ាៗឥឡូវបាននៅក្បែរម៉ាក់ហើយអូនគេងកក់ក្តៅណាស់ ក្តីសុខ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment