ទេព បូព្រឹក្សថា៖ 3ឆ្នាំហើយ ដែលយើងបានស្គាល់គ្នា តើអ្នកទាំងអស់គ្នាចង់ដឹងពីរឿងរាវស្នេហាខ្ញុំអត់? ខ្ញុំនឹង…

ប្រិយមិត្តប្រាកដពិតជាបានដឹងហើយមើលទៅ នូវទំនាក់ទំនង រវាង តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីត នោះ។ ហើយកន្លងមក អ្នកទំាងពីរតែងតែបង្ហាញនូវភាពស្និតស្នាលនៅជាប់ជាមួយគ្នាជានិច្ច ប្រកបដោយក្តីពេញចិត្ត និងស្រឡាញ់គ្នាទៅវិញទៅមក។

ចំណែកនៅ នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៩ ប្រិយមិត្តប្រាកដជាបានឃើញកញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានថតជាមួយលោក ដេវីត ព្រមទាំងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖

“3ឆ្នាំហើយដែលយើងបានស្គាល់គ្នា តើអ្នកទាំងអស់គ្នាចង់ដឹងពីរឿងរាវស្នេហាខ្ញុំអត់? ខ្ញុំនឹងធ្វើជា video post ក្នុង YouTube channel របស់ខ្ញុំ នឹងផុសនៅថ្ងៃ10នេះតែម្តង ព្រោះវាច្រើនពេករៀបរាប់មិនអស់ G-Devith អេតែឆ្នាំនេះដូចអត់ទាន់ឃើញចំហាយ កាដូសោះ”៕

Related posts

Leave a Comment