ជ្រះថ្លាណាស់ ! លោកបង សុវណ្ណ រិទ្ធី ប្រាប់ថា “ត្រជាក់ចិត្ត ត្រជាក់កាយ ដើរតាមផ្លូវព្រះធម៌ ចូលស្ដាប់ធម៌ អោយបានច្រើន នោះញាតិញោមនឹងទទួលបានចិត្តជ្រះថ្លា ព្រោះមានតែសេចក្ដីស្ងប់ទេ ទើបអាចជួយអ្នករួចផុតពី…”

កាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន សម្តែងក្តីត្រេអរ និងរំភើបរីករាយ យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។

បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលខាងលើនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។

ស្រាប់តែមកដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។

ក្នុងនោះ គេប្រទះឃើញ ភរិយា លោកបង សុវណ្ណ រិទ្ធី បានទៅជួបលោកផ្ទាល់ហើយ ព្រមទំាងបញ្ជាក់សារខ្លីមួយថា “មកប្រគេនចង្ហាន់លោកបង”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ គេឃើញ ហ្វេសប៊ុកផេក លោកបង សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពមួយសន្លឹកទៀតហើយ ព្រមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យថា “ត្រជាក់ចិត្ត ត្រជាក់កាយ ដើរតាមផ្លូវព្រះធម៌ ចូលស្ដាប់ធម៌ អោយបានច្រើន នោះញាតិញោមនឹងទទួលបានចិត្តជ្រះថ្លា ព្រោះមានតែសេចក្ដីស្ងប់ទេ ទើបអាចជួយអ្នករួចផុតពី សេចក្តីទុក្ខទាំងឡាយ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment