មិនធម្មតា! បន្ទាប់ពីភ្ជាប់ពាក្យរួច ជីវិតជាគូដណ្តឹង របស់សួស វីហ្សា បោះជំហ៊ានយ៉ាងលឿនរហូតដើរដល់ចំណុចនេះ ព្រមទាំងប្រាប់ថា…

កញ្ញា សួស វីហ្សា គឺជាតារាចម្រៀងមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ដូចជាមហាជនបានដឹងហើយថាតារាចម្រៀងស្រីដែលមានរាងតូចច្រឡឹង និងមានទឹកដមសម្លេងពិរោះ ជាពិសេសកញ្ញា សួស វីហ្សា ដែលជាគូស្នេហ៍លោក ថមមី ដោយអ្នកទាំង២បានភ្ជាប់ពាក្យរួចមកហើយ។

ក្នុងនោះគេសង្កេតឃើញថា ក្រោយពីចាប់ដៃគ្នាជាគូស្នេហ៍ និងត្រៀមក្លាយជាស្វាមីភរិយានៅថ្ងៃខាងមុខ ពួកគេកាន់តែរកស៊ីកាក់កប រហូតតែងតែបង្ហោះពីភាពរីកចម្រើន ការទិញសំភារៈប្រើប្រាស់ថ្លៃៗ ដូចជារថយន្តសេរីទំនើប ផ្ទះវីឡារាប់ម៉ឺន ជាពិសេសពួកគេក៏បានបង្ហើបប្រាប់បីជំនួញថ្មីមួយ ដែលត្រៀមនឹងបើកក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនទាន់ដឹងថាជាអ្វីទេ។ ក្រោយឃើញបែបនេះ មហាជនពិតជាសរសើរដល់ កញ្ញា សួស វីហ្សា និងគូដណ្តឹង ណាស់ ដែលមានការតស៊ូ ប្រឹងប្រែង មិនប្រើពេលវេលាអត់ប្រយោជន៍ រវល់និងការងារមិនឈប់បែបនេះ រហូតធ្វើឲ្យជីវិតរបស់ពួកគេដើរដល់ចំណុចមួយដែលល្អសម្រាប់ជីវិតរស់នៅនាពេលបច្ចុប្បន្ន៕

Related posts

Leave a Comment