មើលទៅមានក្តីសុខដល់ហើយ! ខួបកំណើតឆ្នាំនេះ សុខ ស្រីនាង រៀបចំជាលក្ខណៈគ្រួសារ តែពោរពេញទៅដោយក្តីសុខ និងភាពកក់ក្តៅខ្លាំងណាស់…

ភ្នំពេញ៖ នៅក្នុងថ្ងៃខួបកំណើត តារាចម្រៀង សុខ ស្រីនាង បានរៀបចំពិធីសាមញ្ញ យ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ សាច់ញាតិ បងប្អូននៅក្នុងរង្វង់គ្រួសារប៉ុណ្ណោះ ដោយម្នាក់ពិតជាស្រស់ស្អាត និងមានសប្បាយរីករាយ ពេលបានរៀបចំខួបកំណើត ជូនមនុស្សនៅក្នុងគ្រួសារ ទោះបីជាមិនមែនជាលក្ខណៈធំដុំ តែពោលពេញទៅដោយក្តីស្រលាញ់ មិនអាចកាត់ថ្លៃបាន។

ជាក់ស្តែង នៅក្នុងថ្ងៃខួបកំណើតដ៏រីករាយ និងជាថ្ងៃដែលលោកមានគុណបានផ្តល់កំណើតដល់កូនស្រីម្នាក់ សុខ ស្រីនាង បានទទួលពាក្យជូនពរជាច្រើនពីសំណាក់ក្រុមគ្រួសារ ក៏ដូចជាហ្វេនៗផងដែរ។ ទន្ទឹមនឹងនេះ តារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍ថា “មិន​ចង់​បាន​អ្វី​ច្រើន​ទេ ក្រៅ​ពីស្នាម​ញញឹម​បែបនេះ ​ស្រលាញ់​អ្នក​មិនមែន​តែ​ថ្ងៃនេះ ​តែ​ជារៀង​រហូតទៅ​ អរគុណ​សម្រាប់​ការគាំទ្រ ​អរគុណ​ចំពោះ​ក្រី​ស្រលាញ់​ Love you all in my heart។ អរគុណ​ចំពោះ​ក្តី​ស្រលាញ់​ពី មនុស្សជាទីស្រលាញ់​ទាំងអស់​គ្នា​”។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និង រំភើប អមជាមួយសារជូនពរថា “appy Birthday to you my queen Sok Sreyneang សូមជូនពរបងសុខភាពល្អ ការងារកាន់តែច្រើន សម្រេចបានគ្រប់បំណងប្រាថ្នាដែលបងចង់បាន”និង ជួនពរសុខភាពល្អ ពេញមួយជីវិតសម្រេចកិច្ចអ្វីៗបានដូចបំណងប្រាថ្នា ហេងៗ” ព្រមជាមួយសារជាច្រើនទៀតរបស់បងប្អូនបានចូលរួមជូនពរ៕

Related posts

Leave a Comment