នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកជំទាវឧញ៉ា ស្រី ណារួម (ម៉ែរួយ) ដែលជា អគ្គនាយិកា ក្រុមហ៊ុន Rouy Infinity Co., Ltd. បានធ្វើពិធី បញ្ចុះបឋមសិលាសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ខ្លួន ហើយ មើលទៅពិតជាអធិកអធមខ្លាំងណាស់ ជាពិសេសមានការចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។
ក្នុងនោះ គេក៏បានឃើញ គេក៏បានឃើញ ហ្វេសប៊ុកឈ្មោះ “Moth Samdy” ក៏បានធ្វើការ Live នៃពិធីនេះផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ឲ្យដឹងថា “ពិធីបញ្ចុះបឋមសិលាសាងសង់ភូមិគ្រឹះនិងចម្រើនអាយុវឌ្ឍនៈមង្គល លោកជំទាវឧញ៉ា ស្រី ណារួម អគ្គនាយិកាក្រុមហ៊ុន Rouy Infinity Co., Ltd”។
ក្រោយឃើញភ្លាម អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមសម្តែងការអបអរសាទរ ហើយក៏មានអ្នកខ្លះទៀត បានបង្ហាញអារម្មណ៍ថា ៖ អបអរសាទរ ម៉ែ, ជូនពរជំទាវម៉ែ ទទួលជោគជ័យគ្រប់មុខជំនួញ សុខភាពល្អ, ថ្ងៃនេះថ្ងៃល្អ ហេងៗ, ម៉ែ សំណព្វចិត្ត រំភើបណាស់។
ហើយក៏នៅមានពាក្យជូនពរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាព ទូទៅ នៃទិដ្ឋភាពនេះទំាងអស់គ្នា ៖