មើលកូននឹងប៉ាគេផង! ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង វណ្ណា ស័ក្ត ច្រៀងជាមួយ កូនស្រី ជាលើកដំបូង ដល់ថ្នាក់ធ្វើឲ្យ អ្នកខ្លះ យល់ច្រឡំ ថាជា…(មានវីដែអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា វណ្ណ ណាណា គឺជាអតីតបេក្ខនារី ដែលធ្លាប់បានចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៨ ដោយកាលនោះ វណ្ណ ណាណា មានអាយុត្រឹមតែ១៤ឆ្នាំ ប៉ុណ្ណោះ ហើយក៏បានលើកយកបទ “បឹងហ្គាវ៉ាន់សូឡូ”។

បើទោះ អ្នកខេត្តកណ្តាលរូបនេះ មិនបានទទួលពានរង្វាន់ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ ក្មេងស្រី ដ៏ស្រស់ស្អាតម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនដដែលមកដល់សព្វថ្ងៃនេះ។

ចំណែក លោក វណ្ណា ស័ក្ត ជាតារាចម្រៀងដ៏ល្បីមួយរូប ហើយក៏ត្រូវជាកូនប្រុស របស់តារាចម្រៀង អាយ៉ៃ ជើងចាស់ ណយ សំណាង ផងដែរ។

ស្រាប់តែ មកដល់ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ហ្វេសប៊ុកផេក “Pnn-Tv Cambodia” បានបង្ហោះវីដេអូដ៏គួរឲ្យចាប់មួយ ដោយគេឃើញ តារាចម្រៀង វណ្ណា ស័ក្ត បានបកស្រាយចម្រៀងមួយបទ យ៉ាងពីរោះ ជាមួយកូនស្រីរបស់ខ្លួន គឺ កញ្ញា វណ្ណ ណាណា ជាលើកដំបូង។

ហ្វេសប៊ុកដដែលបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរថា “ពេលស្រវឹងទើបដឹងថានឹកអូន-លោក វណ្ណា ស័ក្ត ft កញ្ញា វណ្ណ ណាណា

ប៉ាកូនមួយគូនេះ បើមិនប្រាប់ថាជាប៉ាកូន អាចច្រឡំថាជាគូស្នេហ៍បាន ថែមទាំងចូលតួបានល្អទៀត”។ ហ្វេសប៊ុកនេះបានបន្ថែមថា “បើមើលសម្រស់លោក វណ្ណា ស័ក្ត វិញមិនដឹងទេថា មានកូនស្រីធំប៉ិនខ្លួន បែបនេះ មើលទៅដូចជាបងប្អូនច្រើនជាង”។

ក្រោយស្តាប់ចម្រៀងនេះចប់ភ្លាម ហ្វេនៗជាច្រើន របស់ តារាចម្រៀង វណ្ណា ស័ក្ត និង វណ្ណ ណាណា មានការចាប់អារម្មណ៍ ភ្ញាក់ផ្អើល ជាខ្លាំង ហើយមានអ្នកខ្លះបាន comment ថា ៖ ប្រៀបដូចបងប្អូនគ្នាបង្កើត, ដូចសន្យាគ្នាអ៊ីចឹង, ដូចគូស្នេហ៍ ហើយក៏មានអ្នកខ្លះទៀត បានសរសើរចំពោះទឹកដមសំនៀងរបស់ ឪពុកនិកូនស្រី រូបនេះថាពីរោះណាស់ ថែមទំាងចូលតួបានល្អទៀតផង។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូដ៏គួរឲ្យចាប់អារម្មណ៍នេះទំាងអស់គ្នា ៖

Related posts

Leave a Comment