អ្នកគំាទ្រភាគច្រើន ច្បាស់ជាជ្រាបហើយមើលទៅ នាយ សែ ភិន ហៅ នាយ ចយ និង ភរិយា ប៉ិន ក្វាន់ឌី បានចូលរោងការតាមប្រពៃណី កាលពី ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយមានការចូលរួមពីសំណាក់ សិល្បករ-ការិនីរួមអាជីពដូចជា នាយក្រឹម នាយព្រែក យាយ យ៉យ យាយ អឿន កាតុ នាយ ចាបចៀន ស្រីលាភ ប្រិមប្រិយ ពៅពៅ និងលោក អ៊ឹម ជីវ៉ា ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ក្រោយមក អ្នកទាំងពីរទទួលបាន កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ភិច ណាឃីន មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់។ ក្នុងនោះ នាយ ចយ និង ភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយជាញឹកញាប់មិនដែលដាច់ឡើយ មើលទៅគ្រួសាររបស់គាត់ ពិតជាមានសុភមង្គល និងកក់ក្តៅណាស់។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ភរិយា នាយ ចយ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីកូនប្រុសរបស់ខ្លួន មើលទៅធំលឿនណាស់ មានអាយុ ១ឆ្នាំ ២៥ ថ្ងៃហើយ ជាពិសេសមានមុខមាត់ គួរឲ្យគ្រឺតណាស់ និងមានកែវភ្នែកធំៗស្អាតទៀតផង។
ភរិយា រូបនេះ បានបញ្ជាក់បន្ថែមថា “រាត្រីសួរស្តី អ៊ុំ ពូ មីង ទាំងអស់គ្នា មាននឹកអូនណាឃីនអត់អ៊ុំ ពូ មីង អូនណាឃីន នឹកអ៊ុំ ពូ មីង ណាស់
សូមសុបិន្តល្អទាំងអស់គ្នាណា អ៊ុំ ពូ មីង
#1years25day
#ភិចណាឃីន”។
ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នា បាននិយាយថា ៖ ខានជួបយូរ ក្មួយអ៊ុំកំលោះហើយ, មុខមាត់ស្អាត គួរឲ្យស្រឡាញ់ណាស់, ឃ្យូតណាស់កូនពូជ, នឹកណាស់សំណប់ចិត្តអ៊ុំ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលសរសើរថា កូនប្រុស នាយ ចយ ស្រស់សង្ហា ស្អាត គួរឲ្យស្រឡាញ់។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖