ទីបំផុត! តាមឃា ត់ខ្លួនបានទាំងយប់ ជ នដែយ កញ ញួ រ វា យបុរសកំពុងពកូនចុះជណ្តើរ ហើយបានសារភា

ហ្វេសប៊ុក៖ ដូចប្រិយមិត្តបានជ្រាបហើយថា មានករ ណីដ៏សា ហា វមួយបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ

ក្រោយពីមានជ នស ង្ស័យជាអ្នករួមការងារ បានលួចយ កញ ញួ រ វា យទៅលើបុរសម្នាក់ពីក្រោយ ដែលដៃកំពង់ពកូន បណ្តាលឲ្យបា ត់ប ង់ជី វិ ត ហើយសមត្ថកិច្ច បង្ហើបប្រាប់ថាជ នស ង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅ កន្លែងកើតហេតុខាងលើ កំពុងរត់គេ ចខ្លួន។

ជ ន រ ងគ្រោះ (បា ត់ប ង់ ជី វិ ត) ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ស្លា កស្នា មនៅលើខ្លួនជ នរ ងគ្រោះ រួមមាន ស្នា មជាំហើមពោរដា ច់រ យះ ទ ក់សា ច់នៅក្បា លខាងក្រោយចំនួន២កន្លែង។

ក្រោយមករត់គេចបានប៉ុន្មានថ្ងៃមក នៅមុននេះបន្តិចបើយោងតាមហ្វេសបុកផេច JTV News បានឲ្យដឹងថា: ប្រតិបត្តិការតាមចាប់ជ​ នសង្ស័ យនេះ គឺបានធ្វើឡើងទាំងវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការបង្ក្រាបបានដោយជោគជ័យនេះ គឺមានចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលបានឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយកើតហេតុ។ ឃា ត់ខ្លួនបានទាំងយប់រំលងអធ្រាត្រចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអូរខ្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ជ ននេះគឺមាន ឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឱ្យខ្លួនវាយសម្លា ប់ជ ន រ ងគ្រោះព្រោះខឹងនឹងរងគ្រោះដែលជេរប្រមា ថមកលើខ្លួន រួចក៏មានចិត្តគុំគួនតែម្ដង ដោយធ្វើសកម្មភាពយកញញួរវា យទៅលើ ក្បា លជនរងគ្រោះឈ្មោះ ហន ចាន់រស្មី ចំនួន២ញញួរ មួយ ញ ញួ រវា យចំសៀតផ្កា និងមួយញញួ រទៀត ចំក្បា លផ្នែក៕

Related posts

Leave a Comment