ស៊ែរម្នាក់មួយលើកទឹកចិត្តគាត់ផង! និស្សិត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ បានឈ្នះជ័យលាភីលេខ​១ក្នុងកម្មវិធី​ QUIZ ON KOREA​ 2020​ ​ដែលមានបេក្ខជនចូលរួមរហូតដល់ទៅ (មានវីដេអូ)

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយនៅមុន​នេះ​បន្តិច​ នារសៀល​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២០​ យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​ដែលមាន​ឈ្មោះ​ Jaya Raketo បាន​ធ្វើ​ឲ្យ​មហាជន​ខ្មែរ​ជាច្រើន​មានការ​សាទរ​ជាខ្លាំង​ បន្ទាប់​ពី​បាន​បង្ហោះ​នូវ​ទិដ្ឋភាព​ក្នុង​ឃ្លីប​វីដេអូ​ និងរូបភាព​ជាច្រើន​សន្លឹក​ដែល​ប្អូនស្រី ស៉ីយូអ៉ី (씨유이)​ និស្សិត​ខ្មែរ​សិក្សា​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​ បាន​ដណ្ដើម​ជ័យលាភី​លេខ​១ក្នុង​កម្មវិធី​ QUIZ ON KOREA​ 2020។ជាក់ស្តែង ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​នេះ​បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា៖

«អបអរសាទរចំពោះប្អូនស្រី ស៉ីយូអ៉ី (씨유이)​ ដែលបានទទួលពានរង្វាន់លេខ១ក្នុងការឡើងប្រកួត​ប្រជែង​កម្មវិធី(2020 QUIZ ON KOREA)នៅលើទូរទស្សន៍​ KBSTV​ ។​ បានតាមដានមើលផ្ទាល់ ពិតជាពូកែក្នុងចំនោមអ្នកពូកែៗមកពីប្រទេសផ្សេងៗ។ យ៉ាងណាមិញ​ សូម​ជម្រាប​ថា​ QUIZ ON KOREA​ 2020

​ គឺជា​កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​ល្បង​ប្រាជ្ញា​លេី​កញ្ចក់​ទូរទស្សន៍​ KBSTV របស់​ប្រទេស​កូរ៉េខាងត្បូង​ ដែលមាន​ការចូលរួម​ពី​បេក្ខជន​មកពី​បណ្ដា​ល​ប្រទេស​ចំនួន​ ១៨​ផ្សេងៗ​គ្នា​ ដោយ​ម្ចាស់​ជ័យ​លាភី​លេខ​១​ នឹង​ទទួលបាន​ទឹកប្រាក់​រង្វាន់​ចំនួន​ ១០លានវ៉ុន​ ស្មេីនឹង​ជិត​ ១មុឺន​ដុល្លារ​សហរដ្ឋអាមេរិក​។សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment