សូមសរសើរ! សន្ដានចិត្តដ៏ល្អរបស់ក្មេងប្រុសម្នាក់នេះណាស់ ដែលខំជួយជិះម៉ូតូបើកផ្លូវអោយឡានពេទ្យទៅមុន ហើយត្រូវគេស្រែកជេរគ្នាទៀត

វីដេអូមួយ បានកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋរបស់យើង ដោយនៅក្នុងវីដេអូមួយនេះ គេឃើញពីសកម្មភាពក្មេងប្រុសម្នាក់ ជាសិស្សសាលារៀន ប៊ែលធី បានធ្វើឲ្យដ៏ល្អមួយក្នុងសង្គម ដោយជិះម៉ូតូជួយបើកផ្លូវ អោយរថយន្ដសង្រ្គោះបន្ទាន់ នៅពេលកំពុងកកស្ទះចរាចរណ៏

ទន្ទឹមនឹងនេះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកឈ្មោះ Prak Chanmonyvathana ជាអ្នកបង្ហោះវីដេអូមួយនេះ កាលពីម្សិលមិញនេះ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានសរសេរប្រាប់ឱ្យដឹងថា៖”សូមសរសើរសន្ដានចិត្តដ៏ល្អរបស់ក្មេងប្រុសម្នាក់នេះណាស់ អរគុណណាស់អូនដែលជួយបើកផ្លូវអោយបង

តាំងពីឫស្សីកែវរហូតដល់ពេទ្យ ទាំងជិះតែឯងមើលឆ្វេងផងស្ដាំផងហើយវាហួសចិត្តត្រង់អាបុិនោះស្រែកជេរគ្នាទៀត ទោះជាយ៉ាងណាក្ដីបងអរគុណណាស់ប្អូនប្រុស ជូនពរប្អូនទៅណាមកណាមានសេចក្ដីសុខណា”។ យ៉ាងណាមិញ ក្រោយការបង្ហោះនេះ មហាជនបាននាំគ្នាស៊ែរចែករំលែកតៗគ្នា និងបានកោតសរសើរពីទឹកចិត្ដរបស់ក្មេងប្រុសនេះ គ្រប់គ្នាតែម្ដង។

Related posts

Leave a Comment