ខេត្តចំនួនពីរ បានទទួលរងឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យផ្ទះ ប្រជាពលរដ្ឋមួយចំនួន រងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ពេលនេះ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន កំពុងជួយសង្គ្រោះ…

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ខេត្តចំនួនពីរបានទទួលរងឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យផ្ទះ ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តមួយចំនួន រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ជួយសង្គ្រោះ។ ក្នុងនោះ មើលយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” បានបញ្ជាក់ឲ្យដឹងថា ៖

“(បាត់ដំបង)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ដូចគ្នានេះដែរ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ក៏មានក្រុង-ស្រុកមួយចំនួនរងឥទ្ធិពលព្យុះភ្លៀងដែលបង្កឱ្យមានជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព។

អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងពោធិ៍សាត់ មេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ។”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment