មិនធម្មតាទេ! ទោះវ័យរាងជ្រេបន្តិចមែនតែ លោក ណាំ ប៊ុណ្ណារ័ត្ន ទៅបរទេសលើកនេះតែងខ្លួនសង្ហារកប់តែម្ដង

កូរ៉េ ៖ ទោះបីជាបច្ចុប្បន្ននេះ មានវ័យកាន់តែច្រើន មានកូន២រួចមកហើយយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកណាំ ប៊ុណ្ណារ័ត្ន នៅតែទទួលបាននូវការគាំទ្រខ្លាំងពីបណ្តាហ្វេនជាច្រើន។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើដំណើរទៅទឹកដីក្រៅប្រទេស ជាមួយនឹងភារៈកិច្ចរបស់ខ្លួន កប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងនោះគឺ តារាប្រុសកូនពីររូបនេះ

បានធ្វើការតែងខ្លួនយ៉ាងសង្ហាប្លែកភ្នែកតែម្តង។ដោយក្នុងនោះឃើញថាលោក តែងខ្លួនប្លែកជាងមុន ជាមួយនឹងស្ទីលយ៉ាងស៊ីវិល័យ អាវធំ វ៉ែនតាខ្មៅ ឃើញយ៉ាងស្រស់សង្ហាក្មេងជាងវ័យប្លែកភ្នែកគួរឲ្យសរសើរ។ទន្ទឹមនឹងការតែងខ្លួនបែបនេះ របស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរជាមួយនឹងរូបរាងដ៏ស្រស់សង្ហារបស់លោកគ្រប់គ្នាតែម្តង ដែលទោះជាមានប្រពន្ធកូនយ៉ាងណា សម្រស់នៅតែសង្ហាដដែល៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment