អុញមិចចឹង! ក្រោយឃើញលោក សុវណ្ណ រិទ្ធី បង្ហោះរូបដើរលេងជាមួយបងប្អូនសាច់ញាតិ ប៉ុន្តែគ្មានវត្តមានប្រពន្ធកូន អ្នកគំាទ្រផ្ទុះការងឿងឆ្ងល់ក៌ខំមិនសួរថា…

ភ្នំពេញ៖សូមរំលឹកឡើងវិញថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ លោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម

ផ្តន្ទាទោសលោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគាររយៈពេល១៨ខែ តែទោសនេះត្រូវអនុវត្តត្រឹមតែ៥ខែ២៨ថ្ងៃ ប៉ុណ្ណោះ សល់ប៉ុន្មានព្យួរជាធម្មតា ។

ដូច្នេះ មានន័យថា លោក សុវណ្ណ រិទ្ធី នឹងត្រូវដោះលែងអោយមានសេរីភាពឡើងវិញ ប្រសិនបើគ្មានជាប់បណ្តឹងណាផ្សេងទៀតទេ ។យ៉ាងណាមិញ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​សីហា

ឆ្នាំ​២០២០​នេះ​លោក សុវណ្ណ រិទ្ធី បាន​បង្ហោះ​រូប​ថត​ជាច្រើន​សន្លឹក​ជួប​ជុំ​គ្រួសារ​សាច់​ញាតិ​បងប្អូន​យ៉ាង​សប្បាយ​រីករាយ​ ក្រោយ​តុលា​សម្រេច​ដោះ​លែងលោក​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​​

៥ ខែតុលា​ ឆ្នាំ២០ ២០ កន្លង​ទៅ​ថ្មីៗ​នេះ។ លោក​ សុវណ្ណ រិទ្ធី បាន​បង្ហោះ​រូប​ថត​​អម​ជាមួយ​សំណេរ​ខ្លី​តែ​មាន​អត្ថន័យ​ថា៖” ស្នាម​ញញឹម​គ្រួសារ​ខ្ញុំ​គឺ​ជា​ក្ដី​សង្ឃឹម​របស់​ខ្ញុំ” ។

ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​ចូល​ទៅ​ like Comment និង​ ចែក​រំលែក​តៗ​គ្នា​រាប់​ម៉ឺន​នាក់ ជាមួយ​​ពាក្យ​ពេចន៍​ជូន​ពរ​ និង​សេចក្ដី​នឹករលឹក​ដែល​ពួក​គេ​មិន​បាន​ជួប​លោក​អស់​រយៈ​ពេល​ជាច្រើន​ខែមកនេះ។

ស្រប​ពេល​​លោក​ សុវណ្ណ រិទ្ធី បង្ហោះ​រូប​ថត​សប្បាយ​រីករាយ​ជួបជុំ​គ្រួសារ​ក៏មាន​ហ្វេន​ៗ​ដែល​ស្រឡាញ់​គាំទ្រ​លោក​មួយ​ចំនួន​បាន​ចូល​ទៅ​ខមមិន​សួរ​សំនួរ​ថា៖”ណាប្រពន្ធកូនបង

នាំគាត់ដើលំហែរ​ផងកុំឲ្យ​គាត់គិតច្រើន ពេល ជួបទុក្ខ​លំបាកមានគាត់នឹងហើយ​ដែល​បារម្ភពីស្វាមីខ្លាំងជាងអ្នកណាទាំងអស់។ មានមនុស្សស្រី ៣​នាក់កំពុងចាំបង តើបងទៅ​ជួបគាត់ឬនៅ ?

បង​មិចបាន​គ្មាន​វត្តមាន​ប្រពន្ធ​កូនបង​ចឹង​”។ ទោះបី​ជាមាន​ការ​ចោទ​សំនួរ​សួរ​លោក សុវណ្ណ រិទ្ធី នៅ​លើ​ហ្វេសប៊ុក​ក្ដី​ក៏​លោក មិន​បាន​ឆ្លើយ​តប​ដែរ​​គឺ លោក​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល​សង្ឃឹម​ថា​លោក នឹង​ចេញ​មុខ​បក​ស្រាយ​ឲ្យ​មហាជន​បាន​ដឹង​ក្នុង​ពេល​ឆាប់ៗ​នេះ​ផងចុះ៕

Related posts

Leave a Comment