លោកស្រី ទ្រី ដាណា លួចញញឹមក្នុងចិត្ត ពេលបានលឺចំលើយរបស់ក្មេងម្នាក់ ថា ធំឡើង ចង់ដូចមីង ដាណា

នាពេលបច្ចុប្បន្ន មិនថាចាស់ ឬ ក៏ក្មេង​ គ្រប់គ្នាសុទ្ធតែបានស្គាល់ លោកស្រី ទ្រី ដាណា យ៉ាងច្បាស់ ដោយលោកស្រី គឺជាម្ចាស់ហាងមាស និងពេជ្រ ដ៏ធំនៅភ្នំពេញ ព្រមទាំងជាម្ចាស់ ប្រេនដ៏ល្បីឈ្មោះ NNP ដែលមានឈ្មោះល្បី ទៅដល់ទីណា កន្លែងណា ក៏មានតែអ្នកស្គាល់ គ្រប់ៗគ្នា។ អ្វីដែលធ្វើឲ្យបងប្អូនកាន់តែស្គាល់លោកស្រីកាន់តែច្បាស់ជាងនេះទៅទៀតនោះ គឺ លោកស្រី ជាបុគ្គលចិត្តធម៏ម្នាក់ ដើរជួយបងប្អូនប្រជាជន ទីទាល់ក្រ គ្រប់ទីកន្លែង ដើម្បីជួយសម្រួលដល់ការរស់នៅ របស់បងប្អូន។

ដោយឡែកនៅមុននេះបន្តិច លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “សួរពួកគាត់ថា ធំឡើងចង់ធ្វើអី?​ ភាគច្រើនពួកគាត់សើច ហើយថាអត់ទាន់ដឹងទេមីង តែក្មេងម្នាក់នោះ ឆ្លើយថាខ្ញុំចង់ដូចមីង ដាណា សួរថាម៉េចចឹង គាត់ថា មីងស្អាត ធម្មតាទេ ក្មេងៗប៉ុណ្ណឹង មិនទាន់មានគោលដៅជីវិត គាត់ដឹងត្រឹមក្រោកឡើង រៀបចំទៅរៀនជួបមិត្តភក្តិសប្បាយ ពេលរៀនចង់ ចង់លេងលឿនៗ លឺស្នូរជួង ក៏នាំគ្នាហោរសើច ដូចតែខ្ញុំពីក្មេងដែរហ្នឹង។ តែយើងជាអ្នកដើរមុន ត្រូវបង្ហាញផ្លូវពួកគាត់ ប្រាប់គាត់ឱ្យចំរៀន ប្រាប់គាត់ឱ្យគិតពីចំណូលចិត្តខ្លួនឯងឱ្យហើយ។ ម្ដាយឪពុក មិនត្រូវបង្ខំកូនឱ្យធ្វើអីតាមខ្លួននឹកឃើញទេ ត្រូវមើលគាត់តាំងពីតូចៗ ថាគាត់ស្រលាញ់អីវិញ។

ពេលគាត់មានចំណូលចិត្ត គាត់នឹងខំប្រឹងដើម្បីធ្វើវា តែមុននឹងធ្វើវាបាន ត្រូវខំរៀនមានចំណេះជាប់ខ្លួនសិន។ ទ្រាំលំបាក ប៉ុន្មានឆ្នាំនៃការរៀនសូត្ររបស់គាត់ តែនៅពេលគាត់ចប់ យើងមិនពិបាកទៀតទេ ព្រោះគាត់អាចមានលំនឹងជីវិត។ តែបើគាត់គ្មានចំណេះជាប់ខ្លួន ថ្ងៃក្រោយយើងនឹងមើលគាត់លំបាកពេញមួយជីវិត។ អ្នកខ្លះចង់រកស៊ី តែមុនចេញរកស៊ី ក៏ត្រូវរៀនសូត្រខ្លះសិនដែរ កុំបង្ខំគាត់ឱ្យប្រឹងរៀន ប្រឹងធ្វើការ តែលើកទឹកចិត្តគាត់ ឱ្យចំរៀន មានចំណេះ រកស៊ីស្រួល។ ពេលចេះដឹង ទោះធ្វើការងារប្រើកម្លាំង ក៏ឆ្លាតជាងគេ ចេះកែច្នៃ ចេះដឹងថាធ្វើបែបណាស្រាលកម្លាំង។

ត្រូវប្រាប់កូនថា ពេលប្រឹងរៀនចេះ អាចជួយអ្នកដទៃបាន អាចឃើញសង្គមកាន់តែស្រស់បំព្រង កុំប្រាប់កូនឱ្យមើលងាយអ្នកគ្មានចំណេះ ព្រោះសង្គមពីមុន មិនដូចពេលនេះទេ កាលពីមុន គិតពីក្រពះសិន តែឥឡូវអាចមានឱកាសរៀនសូត្រ ត្រូវខំប្រឹង”។

Related posts

Leave a Comment