ល្អខ្លាំងណាស់! ពូឈីវ ប្រាប់ថា “លទ្ធផល នៃការពិនិត្យ រកមេរោគអេដស៍ ថ្លើម​ និងជំងឺកាមរោគ របស់ កូនធានី គឺ អវិជ្ជមានទាំងអស់, ដឹងហើយ រំភើបពេក គ្រប់គ្នា ចូល comment ថា…

មហាជនជាច្រើន ជាពិសេស អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាដឹងច្បាស់ហើយ ដោយ កាលពីពេលកន្លងផុតទៅថ្មីៗនេះ មានរឿង ដ៏គួរឲ្យអា​ណិតខ្លោ​ចចិត្តមួយ ដោយទារិកា ភេទស្រី ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តអប្រិយដល់ម្លឹង យកគ្នាមកបោះបង់ចោលបែបនេះ។

ទារិការូបនេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ ហើយក៏បានដាក់ឈ្មោះថា “ធានី”។

លុះដល់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ បងស្រី ដែលបានយកទារិកានេះ មកចិញ្ចឹម បានផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖

“ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។

បច្ចុប្បន្ន អូន ធានី មានការប្រែប្រួលមុខមាត់ គួរឲ្យស្រឡាញ់ខ្លាំងណាស់ ជាពិសេសបៅច្រើន និងមានសុខភាពល្អ គួរឲ្យកត់សំគាល់។

រឹតតែពិសេសជាងនេះទៅទៀតនោះ នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុក ពូឈីវ មានដំណឹងល្អមួយទាក់ទង អូន ធានី ដោយលោកបានបញ្ជាក់ថា “ដំណឹងដ៏រីករាយ៖ លទ្ធផលនៃការពិនិត្យរកមេរោគអេដស៍ ថ្លើម​ និងជំងឺកាមរោគរបស់កូនធានី គឺអវិជ្ជមានទាំងអស់”។

ក្រោយទទួលបានដំណឹងនេះភ្លាម ម្នាក់ៗបានចូល comment ថា ៖ មុខអំណោយទាន ណាស់, អបអរសាទរកូនស្រី, ជូនពរសំណាងល្អក្មួយស្រី, ម៉ាក់មីង អប អរផង ណា៎ធានីកូន, អបអរ ធានីក្មួយ មុខគួរអោយស្អប់ Baby។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព អូន ធានី ខាងក្រោមនេះ ថាប្លែកប៉ុណ្ណាហើយ ៖

Related posts

Leave a Comment