សុំកម្លាំងចិត្តម្នាក់មួយមក! សួស វីហ្សា បង្ហោះវិដេអូ សូមកំលាំងចិត្ត ពីបងប្អូន និងហ្វេនៗទាំងអស់គ្នា មុនពេលចូលបន្ទប់សម្រាលកូន…មានវិដេអូ

ដូច​ការ​គ្រោងទុក លោក​ថ​មមី បាន​នាំ​ភរិយា​របស់​ខ្លួន គឺ​អ្នកនាង​សួស វី​ហ្សា មកដល់​មន្ទីរពេទ្យ​ហើយ ដើម្បី​ត្រៀម​សម្រាល​ទទួល​សមាជិក​ថ្មី ដោយ​ការវះកាត់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២០​ស្អែក​នេះ។

ការ​សម្រាលកូន ដោយ​ការវះកាត់​នេះ អ្នកនាង​សួស វី​ហ្សា ធ្លាប់​បាន​បញ្ជាក់​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ដោយសារ​កក្តា​សុខភាព​របស់​អ្នកនាង ហើយ​នឹង​ត្រូវធ្វើ​ឡើង​នៅមុន​ម៉ោង​៩​ព្រឹកស្អែក​នេះ​។ ដូច្នេះ​នៅ​ម៉ោង​៩ អ្នកគាំទ្រ នឹង​បាន​ឃើញ​សមាជិក​ថ្មី​របស់​អ្នកនាង​សួស វី​ហ្សា ហើយ​។​

អ្នកនាង​សួស វី​ហ្សា ក៏​ធ្លាប់​បាន​ជូនដំណឹង​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​រួចហើយ​ថា អ្នកនាង នឹង​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃរសៀល​ថ្ងៃ​៨ ខែ​តុលា ឆ្នាំ​២០២០ ហើយ​ថ្ងៃនេះ អ្នកនាង ក៏បាន​មកដល់ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា ដូច​ការ​និយាយ​ពិតមែន ដើម្បី​ត្រៀម​សម្រាល​ថ្ងៃស្អែក​។​

ជាក់ស្ដែង ​លោក​ថ​មមី បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​សូម​ជម្រាបសួរ​បងប្អូន​ទាំងអស់គ្នា​ជា​ដំណឹង ល្ងាច​ថ្ងៃនេះ ខ្ញុំ និង​ភរិយា រួម​ទាំង​កូន​ក្នុង​ផ្ទៃ​ម៉ាក់ៗ បាន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​រួចរាល់​ហើយ​ត្រៀម​ធ្វើការ​សម្រាល​នៅ​ព្រឹកស្អែក​នេះ​ហើយ សូម​ទេវតា និង​កុសលផល​បុណ្យ ​ដែល​ខ្ញុំ និង​គ្រួ​សារ​បាន​សាង សូម​តាម​ជួយ​ថែរក្សា​ម្តាយ និង​កូន​អោយ​ទទួលបាន​ជោគជ័យ​ល្អ​ក្នុងការ​សម្រាល​ដោយ​ការវះកាត់​ផង​នៅ​ព្រឹកស្អែក​នេះ ថ្ងៃ​ទី​09 .​ខែ​10. ឆ្នាំ​2020»។

ថ​មមី បាន​បន្ត​ទៀត​ថា «​សូម​ពាក្យ​ជូនពរ​ពី​បងប្អូន​ម្នាក់​មួយ​មក បន្តិចទៀត​អោយ​ភរិយា​ខ្ញុំ​ឡាយ​ផេ​ក​ផ្ទាល់​ដើម្បី​ជជែក​លេង​ជាមួយ​បងប្អូន ​និង​សុំ​កម្លាំងចិត្ត​ពី​បងប្អូន​ប្រិយមិត្ត​ទាំង​អស់​គ្នា រង់​ចាំ​តាមដាន​និង​ជូនពរ​ផង​ណា អរគុណ​ទុកជាមុន​បងប្អូន»៕

Related posts

Leave a Comment