ក្រោយពេលបង្ហាញរូបថតស្វិតៗ Pre-Wedding ជាមួយពេជ្រ សោភា ហើយ ស្រាប់តែ ឈឹម សក្កដា សួរទៅមហាជនថាតើ… (មានវីដេអូ)

ដូចប្រិយមិត្តដឹងហើយថា ក្រោយពីមើលចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ កាលពីយប់មិញនេះ អ្នកនាង ពេជ្រ សោភា និងលោក ឈឹម សក្កដា បានបង្ហោះរូបថត និងវីដេអូ រៀបចំថត Pre-Wedding របស់អ្នកទាំងពីរហើយ ដោយមើលទៅគឺពិតជាស្រស់ស្អាតណាស់ ទោះបីយ៉ាងណាអ្នកទាំងពីរមិនបានប្រាប់ថានិងរៀបចំនៅកន្លែងណា ឬថ្ងៃណាទេ តែអាចដើមឆ្នាំ២០២០ នេះឯង។

ក្នងនោះ មានមហាជនជាច្រើនបានជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នា និងឆាប់ដល់ថ្ងៃពិសេស ខណៈពេលដែល លោក ឈឹម សក្កដា ក្រោយពីបានប្រកាសក្តែងៗ ថានិងរៀបការជាមួយ អ្នកនាង ពេជ្រ សោភា ស្រាប់តែមុននេះបន្តិច លោកបានបង្ហោះសារថ្មីមួយទៀតសួរទៅមហាជនអំពីអនាគតភរិយារបស់ខ្លួនថា: “កូនក្រមុំខ្ញុំស្អាតទេ??? អរគុណ សំអាងការ អប្សរាទេវី ហ្គោល និង #MohaVireakMakeUp ដែលបានព្រឹតព្រៀងយ៉ាងពិសេសដល់ពួកយើង🙏🙏🙏”៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment