ទីបំផុត តារាចម្រៀង សួស វីសា បានមកដល់មន្ទីរពេទ្យហើយ ដើម្បីត្រៀមសម្រាល នៅថ្ងៃស្អែកនេះ ហើយ ថមមី បានបញ្ជាក់រឿងមួយឲ្យហ្វេនៗ បានដឹង ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង សួស វីសា បានរៀបចំពិធីសូត្រមន្ត លើករាសី នៅផ្ទះ ដើម្បីត្រៀមទទួលសមាជិកថ្មី កូនស្រី របស់ខ្លួន ឈ្មោះ ជេននី ដែលនឹងសម្រាលនាព្រឹកថ្ងៃស្អែកនេះហើយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែតុលា ឆ្នា ២០២០ លោក ថមមី ដែលត្រូវជាស្វាមី សួស វីសា បាននាំភរិយារបស់ខ្លួន មកដល់មន្ទីរពេទ្យហើយ ព្រមទំាងបានភ្ជាប់សារប៉ុន្មានម៉ាត់ថា ៖

“សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាដំណឹង ល្ងាចថ្ងៃនេះខ្ញុំ និងភរិយារួមទាំងកូនក្នុងផ្ទៃម៉ាក់ៗ បានមកសម្រាកនៅមន្ទីពេទ្យរួចរាល់ហើយ ត្រៀមធ្វើការសម្រាល នៅព្រឹកស្អែកនេះហើយ សូមទេវតា និងកុសលផលបុណ្យ ដែលខ្ញុំ និងគ្រួសារបានសាង សូមតាមជួយថែរក្សាម្តាយ និងកូនអោយទទួលបានជោគជ័យល្អ ក្នុងការសម្រាល ដោយការវះកាត់ផង នៅព្រឹកស្អែកនេះ ថ្ងៃទី 09 ខែ10 ឆ្នាំ2020។

សូមពាក្យជូនពរពីបងប្អូនម្នាក់មួយមក បន្តិចទៀតអោយភរិយាខ្ញុំឡាយផេកផ្ទាល់ ដើម្បីជជែកលេងជាមួយបងប្អូន និងសុំកំលាំងចិត្តពីបងប្អូនប្រិយមិត្តទាំងអស់គ្នា រងចាំតាមដាន និងជូនពរផងណា អរគុណទុកជាមុនបងប្អូន”៕

Related posts

Leave a Comment