បន្ទាប់ពីបានឃើញលោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែង ស្រាប់តែអ្នកនាង កាកា ពោលពាក្យចាក់ដោតបែបនេះទៅកាន់លោកថា.

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។

ជាក់ស្តែងក្រោយឃើញលោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែងឲ្យមានសិទ្ធសេរីភាពវិញស្រាប់តែ កាកា បានបង្ហោះសារពោលពាក្យបែបនេះទៅកាន់លោក សុវណ្ណ រិទ្ធី ថា ៖ « ប្អូននឹងក្រុមគ្រួសារសូមចូលរួមអបអរ ការវិលត្រឡប់មកវិញរបស់បងប្រុស Sovann Rithy ខ្ញុំជឿថាបងប្អូនមហាជនទាំងអស់គ្នាប្រាកដជានឹកTVFB និងគ្រប់ទង្វើល្អនិងព័ត៌មានល្អៗរបស់ក្រុមTVFB ដូចជាខ្ញុំដែរ ជាពិសេសពួកយើងតែងតែបួងសួង ចង់ឃើញក្រុមគ្រួសាររបស់បងជួបជុំគ្នាវិញនឹងរស់ដោយមានសុភមង្គលដូចដើម គេងចាំមើលប៉ុន្មានថ្ងៃហើយតែមិនទាន់ឃើញបងផុសសោះ ជាពិសេសចង់ឃើញប៉ាប៉ាជួបជាមួយនឹងក្មួយបញ្ចពណ៌ ព្រោះហ្វេនអ្នកគាំទ្របងទាំងអស់គ្នាពិតជាអាណិតក្មួយស្រីណាស់ ហើយតែងតែលើកទឹកចិត្តប្រពន្ធបងនិងកូនៗរហូតពេលដែលបងមិននៅ អារម្មណ៍គេអារម្មណ៍យើងជាស្រីជាប្រពន្ធជាម្ដាយដូចគ្នា ខ្ញុំពិតជាសរសើរប្រពន្ធរបស់គាត់មែន ខ្ញុំកើតក្រោយប្រពន្ធគាត់ពីរថ្ងៃមានទាំងប្ដីនិងគ្រួសារខ្ញុំនៅថាពិបាក ចុះទំរាំគាត់ម្នាក់ឯង មែនទេអ្នកទាំងអស់គ្នាអ្នកណាគេគិតដូចខ្ញុំខ្លះ? សូមឱ្យបងជួបតែរឿងល្អៗពីពេលនេះតទៅ » ៕

Related posts

Leave a Comment