កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ឃ្លីបវីដេអូមួយត្រូវបានទទួលការចាប់អារម្មណ៍ពីមហាជនអ្នកប្រេីប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រេីន ខណៈដែលក្រុមគ្រួសារមួយកំពុងមានទុក្ខជាទំងន់ដោយសមាជិកគ្រួសារបានទទួលមរណភាព និងកំពុងតែរៀបចំប្រារព្ធពិធីបុណ្យ ស ព ទៅតាមប្រពៃណីនៅមុខផ្ទះនោះ
ក៏ស្រាប់តែមានអ្នកជិតខាងម្នាក់បានចេញមក នឹងបាននិយាយទៅកាន់ភាគីខាងរោងបុណ្យទាក់ទងទៅនឹងបញ្ហាខ្សែ ភ្លើ ង ព្រោះគាត់ខ្លាចប៉ះពាល់ នៅពេលបូជា ស ព រហូតដល់ដំឡេីងសរសៃ ក ដាក់គ្នា ដែល ប ង្ក ឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅក្បែរនោះផងដែរ។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sëäv Fäng ដែលត្រូវជាកូនរបស់ ស ព ដែលបានទទួលមរណភាពខាងលេីនេះ បន្ទាប់ពីបានបង្ហោះនូវទិដ្ឋភាពឃ្លីបវីដេអូនេះរួចមកក៏បានសរសេររៀបរាប់ឲ្យដឹងថា៖
«ហួសចិត្តសុំស៊ែរម្នាក់មួយផង បងប្អូនក្រុមគ្រួសារខ្ញុំកំពុងតែមានទុក្ខគាត់នៅបន្ថែមទុក្ខមកអោយពួកខ្ញុំទៀត ចិត្តមនុស្សពិតជាចង្អៀតចង្អល់មែន»។ ទន្ទឹមនឹងនេះដែរ ក៏មានមតិមហាជនជាច្រើនបានសម្តែងនូវការហួសចិត្តជាខ្លាំង ដែលមិនគួរណាមកមានទំនា ស់ ជាមួយគ្នាក្នុងពេលដែលពិធីបុណ្យកំពុងតែប្រារព្ធឡេីងបែបនេះ។