លោក សុវណ្ណ រិទ្ធី ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ក្រោយលោកបានបង្ហោះរូបភាពមួយសន្លឹករួមទាំភ្ជាប់សារថា…

ភ្នំពេញ ៖ ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយថានៅកាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។

ក្រោយទទួលបានដំណឹងថាលោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែងឲ្យមានសិទ្ធសេរីភាពឡើងវិញឃើញថាមានហ្វេនៗក៏ដូចជាមហាជនជាច្រើនបានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះដំណឹងដ៏សែនរំភើបមួយនេះ ហើយនៅមុនេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់លោក សុវណ្ណ រិទ្ធី ក៏បានបង្ហោះសារមួយឃ្លាបែបនេះថា « ជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹក» ដែលការបង្ហោះបែបនេះគឺបញ្ជាក់ថាលោក ពិតជាមានសិទ្ធសេរីភាព និងទទួលបានការដោះលែងឲ្យមករស់នៅជួបជុំក្រុមគ្រួសារវិញហើយ ។

គួររំលឹកផងដែរថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកត្រូវបានតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម» និងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕

Related posts

Leave a Comment