អីយ៉ា! សួស វីហ្សា រៀបចំពិធីសូត្រមន្តលេីករាសីនៅផ្ទះ ដេីម្បីត្រៀមទទួលសមាជិកថ្មីកូនស្រី (ជេននី) នៅថ្ងៃ…

ភ្នំពេញ៖ តាំងពីចាប់ដៃសាងគ្រួសារមក តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា និងលោក ថម មី កាន់តែមានសុភមង្គល និងមានសេចក្តីសុខ ព្រមទាំងមានចំណងដៃ កូនស្រីម្នាក់ ដែលកំពុងតែពរពោះ និងកាន់តែកៀកថ្ងៃសម្រាលមែនទែនហើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗរបស់អ្នកនាង កោតសរសើរយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅផ្ទះតារាចម្រៀងស្រីរូបនេះ បានរៀបចំពិធី សូត្រមន្ត លេីករាសីនៅផ្ទះដេីម្បីត្រៀមទទួលសមាជិកថ្មីកូនស្រី(ជេននី)ដែលគាត់នឹងត្រូវសំរាលនៅថ្ងៃទី09ខានស្អែកនេះហេីយ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានឲ្យដឹងថា ៖

រសៀលថ្ងៃពុធនេះ នាងខ្ញុំនឹងក្រុមគ្រួសារបានរៀបចំធ្វេីពិធីសូត្រមន្តលេីករាសីនៅផ្ទះដេីម្បីត្រៀមទទួលសមាជិកថ្មីកូនស្រី(ជេននី)ដែលគាត់នឹងត្រូវសំរាលនៅថ្ងៃទី09ខានស្អែកនេះហេីយ ហេីយក៏សុំសេចក្តីសុខសេចក្តីសប្បាយ សុំលាភសុំជយ័ជាពិសេសសុំអោយវត្ថុសក្តិសិទ្ធនឹងទេវត្តាគ្រប់ទិសទីមកតាមបីបាច់ថែរក្សាក្រុមគ្រួសាររបស់យេីងអោយជួបតែសេចក្តីសុខចំរេីននឹងឈ្នះអស់មារទាំងឡាយទាំងពួង.. សូមជូនបុណ្យដល់បងប្អូនអុំពូមីងទាំងអស់គ្នាផង ដោយក្តីគោរពពីនាងខ្ញុំ វីសា “។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលរួមជូនពរ និងសូមឲ្យអ្នកនាង និងកូន មានសុវត្ថិភាព មានសុខភាពល្អផងដែរ៕

Related posts

Leave a Comment