ចាក់ដោត! កាកា អូស្រ្តាលី សូមសរសើរស្រីខ្លះ ប្ដីលួចមានស្រី តែផុសរូបប្ដីប្រពន្ធកូនធ្វើដូចគ្មានរឿងអីកើតឡើង ទាំងបេះដូងខ្លួនឯងស្ទើរតែ…

ជឿជាក់ថា មានបងប្អូនជាច្រើនប្រាដកជាបានស្គាល់ ប្អូនស្រី កាកា​​ រួចមកហើយ​ ដែលជាទូទៅ គឺប្អូនស្រី តែងតែចូលរួមបញ្ចេញមតិ លើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងបញ្ហា ជាច្រើនដូចជា​ការរិះគន់បែបស្ថាបនា​ ការនិយាយរឿងរៀនសូត្រ និងបញ្ហាក្នុងសង្គមជាច្រើនទៀត ប្អូនស្រី តែងតែធ្វើការបង្ហោះលើបណ្តាញសង្គមហ្វេស របស់ប្អូនស្រីផ្ទាល់។

ដោយឡែកកាលពីយប់មិញនេះ ប្អូនស្រី កាកា​ អូស្រ្តាលី ក៏បានបង្ហោះថា “ខ្ញុំដឹងថាពេលដែលខ្ញុំផុសរូបនេះហើយប្រាកដជាមានបងប្អូនខំមិនថា ផាត់មុខអញ្ចឹងស្អាតណាស់អូន ស្អាតណាស់អាយដល ពូកែផាត់មុខណាស់បង។ នេះឯងអ្វីដែលគេហៅថារូបភាពក្នុងបណ្ដាញសង្គម គ្មានអ្នកណាចង់បង្ហាញរូបភាពអាក្រក់របស់ខ្លួនឯងទេ ព្រោះសង្គមមិនដែលឲ្យតម្លៃទៅលើអ្វីដែលមិនស្អាត។

អញ្ចឹងឯងបានយូរៗទៅជីវិតម្នាក់ៗ ប្រៀបបានដូចជាការសម្ដែងនៅក្នុងរឿងអញ្ចឹង បើមិននិយាយមិនឲ្យឃើញមានអ្នកណាទៅដឹង ថាការពិតជីវិតក្រៅឆាករបស់ម្នាក់ៗវាយ៉ាងម៉េច.. សរសើរស្រីខ្លះប្ដីលួចមានស្រី តែផុសរូបប្ដីប្រពន្ធកូនធ្វើដូចគ្មានរឿងអីកើតឡើង ទាំងបេះដូងខ្លួនឯងស្ទើរតែក្អួតឈា មទៅហើយ។

បើរឿងខ្ញុំវិញ រំលុងពេលដែលខ្ញុំពពោះខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបាន តែងខ្លួនស្អាតស្ទើរតែរាល់ថ្ងៃ បានញ៉ាំរបស់ឆ្ងាញ់ៗ មើលថែសុខភាពខ្លួនឯងនិងកូនយ៉ាងពេញលេញ បន្ទាប់ពីកើតកូនហើយសុខភាពក៏ដុនដាបលេងដូចមុន ថាពីមុនទៅមានជំងឺប្រចាំកាយហ្នឹងតាំងពីអាយុ១៦ឆ្នាំ ដែលតែងតែធ្វើទុក្ខរ៉ាំរ៉ៃប៉ុន្តែអាចទ្រាំបាន តែដល់ពេលឥឡូវបន្ទាប់ពីមានកូនហើយវាបែរជាធ្វើទុក្ខទ្វេដង ចេញចូលពេទ្យដូចផ្ទះទី២ យកឈាមម្ដងៗសោះអស់ហើយដៃ សូម្បីតែចង់ប្រាប់ប្ដីឲ្យយល់ក៏គាត់ជួយអីមិនកើត ។

រឿងចង់ស្អាតគឺជារឿងធម្មតាសម្រាប់មនុស្សស្រីគ្រប់រូប ប៉ុន្តែសម្រាប់ខ្ញុំថ្ងៃណាដែលខ្ញុំមានកម្លាំងតែងខ្លួនស្អាត វាដូចជាឱកាសខ្មោចឲ្យអញ្ចឹង ព្រោះជាទូទៅសាច់ឈាមខ្ញុំមើលមិនយល់ ចង់លាបអីក៏មិនចូលដែរ សក់ជ្រុះហើមមុខហើមមាត់ស្លេកស្លក់អស់កម្លាំងចាញ់រងា ឡាយវីដេអូមិនតែងខ្លួនគេសួរប៉ុណ្ណឹងហើយ ទំរាំនឹងដើរចេញទៅក្រៅគេសួរយ៉ាងណាទៀតទៅ?

ពីក្រោយរូបភាពរបស់មនុស្សម្នាក់ៗ តែងតែមានសាច់រឿងបង្កប់ ហើយនិយាយនេះមិនមែនចង់បានការអាណិតទេ គ្រាន់តែចង់ប្រាប់ថាកុំមើលងាយមនុស្សពិសំបកខាងក្រៅ ព្រោះយើងមិនដឹងថាផ្ទៃក្នុងរបស់គេយ៉ាងម៉េចទេ សម្រាប់ខ្ញុំពេលនេះសុំត្រឹមមានពេលវេលាព្យាបាលខ្លួនឯងនិងនៅក្បែរកូន អ្នកណាមិនយល់មិនបាច់ចង់យល់ទេ ព្រោះរូបភាពក្នុងបណ្ដាញសង្គមបញ្ជាក់ប្រាប់អ្នកហើយថាខ្ញុំមិនអី ខ្ញុំសើចខ្ញុំរាំខ្ញុំច្រៀងនិយាយកំប្លែងបាន ខ្ញុំមិនអីទេ!

រាត្រីសួស្ដីអ្នកទាំងអស់គ្នា គ្រាន់តែសរសេរលេងទាន់អាចនៅរៀបរាប់បាន ទៅគេងឱបប្រុសតូចសិនហើយក្រែងលោធូរស្បើយមានកម្លាំងចិត្ត។

Related posts

Leave a Comment