ឧត្តមសេនីយ៍ ទី ចំរើនកុសល បង្ហោះសារ ដាក់ចំៗ ទៅលើនគរបាលអន្តរាគមន៍ ដែលតែងតែឃាត់យានយន្ដពលរដ្ឋដោយឯកឯង ថា…

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះសារពាក់ព័ន្ធ ទៅនឹងនគរបាលអន្តរាគមន៍ដែលតែងតែចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯង។ លោកបានបង្ហោះសារថា “តើនគរបាលអន្តរាគមន៍មានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានដែរឬទេ?

ជារឿយៗ ខ្ញុំតែងតែសង្កេតឃើញប្អូនៗនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ដែលចុះសហការណ៍ជាមួយនគរបាលចរាចរណ៍តាមគោលដៅមួយចំនួនតែងតែចេញមកហៅ ឬឃាត់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯង។ នេះគឺជាការប្រព្រឹត្តខុសពីតួនាទី និងភារកិច្ចរបស់ខ្លួន។ ដោយហេតុថា ប្អូនៗមិនមែនជានគរបាលចរាចរណ៍ទេ ដូចនេះប្អូនៗគ្មានភារកិច្ចអ្វីត្រូវហៅ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានឡើយ។

តើនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីមានតួនាទី និងភារកិច្ចអ្វីខ្លះនៅពេលចុះប្រតិបត្តិការតាមគោលដៅជាមួយនគរបាលចរាចរណ៍ម្តងៗ? តួនាទី និងភារកិច្ចរបស់នគរបាលអន្តរាគមន៍គឺ ដើម្បីជួយអន្តរាគមន៍ និងបង្ក្រាបរាល់បទល្មើសចរាចរណ៍ទាំងឡាយណាដែលមិនព្រមឈប់តាមការបញ្ឈប់របស់នគរបាលចរាចរណ៍ ឬមានបង្កអំពើហិង្ សាមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់..។ល។

យ៉ាងណាមុិញនគរបាលអន្តរាគមន៍ត្រូវឈរចំងាយ(៥០ម៉ែត្រ)ពីគោលដៅនគរបាលចរាចរណ៍ដែលកំពុងអនុវត្តន៍ច្បាប់និមួយៗ មិនមែនឈរផ្តុំគ្នាជាមួយនឹងនគរបាលចរាចរណ៍នោះទេ។ កន្លងមកគោលដៅដែលខ្ញុំឧស្សាហ៍ឃើញនគរបាលអន្តរាគមន៍ឈរផ្តុំគ្នាជាមួយនគរបាលចរាចរណ៍ផ្លូវគោក និងចេញមកបង្ក្រាបដោយឯកឯង គឺនៅគោលដៅអាងទឹក គោលដៅភ្លើងស្តុបផ្សារដើមគរ និងគោលដៅរង្វង់មូលគួចកាណុង។សូមអរគុណ !”។

Related posts

Leave a Comment