កាកាអូស្ត្រាលី៖ តាស់តឿនដល់មនុស្សស្រីមួយចំនួនអោយដឹង និងទម្លាយរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនតំាងពីពេលមានផ្ទៃពោះមកពិតជា…

ហ្វេសប៊ុក អ្នកប្រើបណ្ដាញសង្គមFacebookភាគច្រើនប្រហែលជាបានស្គាល់ KaKa Kh Australiaឬកាកា អូស្ត្រាលីតាមរយៈវីដេអូកំប្លែងលាយឡំ នឹងភាពក្រមិចក្រមើមតែបង្កប់ន័យអប់រំរាប់មិនអស់។យ៉ាងណាមិញ នៅមុននេះបន្តិច អ្នកនាង កាកា អូស្ត្រាលី បាននិយាយរៀបរាប់អំពីជីវិតគ្រួសាររបស់ខ្លួន ជីវិតរស់នៅពេលមានគ្រួសារ និងការចាប់ផ្តេីមមានកូន

ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖«មុននឹងខ្ញុំសម្រេចចិត្តចង់បានប្ដី ខ្ញុំមិនបានសម្លឹងមើលទេថាមនុស្សប្រុសម្នាក់ហ្នឹង មានលុយមានទ្រព្យឬក៏មានអ្វីខ្លះដើម្បីយកមកផ្គាប់ចិត្តខ្ញុំ គឺខ្ញុំសម្លឹងមើលថាតើមនុស្សប្រុសម្នាក់នេះអាចធ្វើជាមិត្ត 100 ឆ្នាំដែលខ្ញុំអាចរួមរស់កសាងជីវិតគ្រួសារដែលមានសុភមង្គល តែខ្ញុំអាចផ្ញើខ្លួនផ្ញើប្រាណបាននៅក្នុងគ្រាដែលខ្ញុំឈឺស្កាត់ជាមួយឬអត់?មុនពេលដែលម៉ាក់សម្រេចចិត្តថានឹងមានកូន ម៉ាក់មិនបានគិតទេថា ប៉ាកូនរកលុយបានប៉ុន្មាន ឬក៏ប៉ាកូនមានអ្វីខ្លះសម្រាប់ពួកយើងទាំងពីរឲ្យរស់រាល់ថ្ងៃហ្នឹង សំខាន់ម៉ាក់របស់កូនជឿជាក់លើប៉ាកូន ព្រោះរាល់ថ្ងៃនេះភាពរីករាយ សេចក្តីសុខនិងសុភមង្គលក្នុងក្រុមគ្រួសារដែលយើង

កំពុងតែមាន គឺធ្វើឱ្យម៉ាក់មានក្តីរីករាយណាស់ទៅហើយដែលនឹងបង្កើតកូនមកក្នុងក្រុមគ្រួសារដែលមានភាពកក់ក្តៅមួយនេះហើយអ្វីថ្ងៃក្រោយដែលម៉ាក់មិនអាចធ្វើជាគ្រូទាយ ឬក៏មើលឃើញទៅថ្ងៃអនាគតគឺម៉ាក់មិនគិតទេ ព្រោះក្នុងនាមម៉ាកកើតមកជាមនុស្សស្រីម្នាក់ គឺម៉ាក់មានភាពជឿជាក់លើខ្លួនឯង មិនថាអនាគតថ្ងៃក្រោយទៅជាយ៉ាងណា ក៏ម៉ាកមានសមត្ថភាពកម្លាំងនិងចំណេះចេះដឹងគ្រប់គ្រាន់ដើម្បីផ្ដល់អនាគតល្អដល់កូនម្ដាយ ។សូមផ្ដាំទៅដល់មនុស្សស្រីមួយចំនួន ដែលមិនយល់អំពីជីវិតជាម្ដាយ ថាមុននឹងមាន

កូនគួរគិតឲ្យច្បាស់ ព្រោះការមានកូនមិនមែនជារឿងលេងសើចទេ បើបង្កើតគេមកលើលោកនេះបាន ត្រូវតែចេះចិញ្ចឹមគេឲ្យរ ស់បើគ្មានសមត្ថភាពចិញ្ចឹមគេឲ្យរស់ទេ ដាច់ខាតកុំបង្កើតគេមកឲ្យរងទុក្ខវេទនាព្រោះតែយើង កូនតូចរបស់ម៉ាក់គឺកើតចេញមកពីក្តីស្រឡាញ់រវាងឪពុកនិងម្ដាយ មិនមែនកើតមកដោយសារការភ្លាត់ស្នៀត ឬក៏ការចង់ចងជើងបុរសម្នាក់ទេ»។គូរំលឹកផងដែលថាអ្នកនាងទើបតែទទយលបាន ចំណងដៃកូនក្នុងផ្ទៃ កន្លងទៅថ្មីៗនេះ ព្រមទំាងរៀបការយ៉ាងសប្បាយរីករាយទៀតផង

Related posts

Leave a Comment