ចាក់ដោតណាស់! ពិធីការិនីដ៏ល្បីឈ្មោះឌីជេ ណាណា បានបង្ហោះសារមួយរៀបរាប់ពីជីវិតគូថា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា រយៈពេលប្រមាណជា ២០ ថ្ងៃហើយ បើគិតចាប់ពីពេលសម្រាលកូនដំបូងកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ របស់ពិធីការិនីមានវោហារសាសព្ទដ៏ពីរោះ Dj Nana។ ក្នុងនោះ មហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញហ្វេសប៊ុក ក៏បានឃើញវត្តមានរបស់ពិធីការិនីរូបនេះ បានបង្ហាញការចែករំលែកនូវចំណេះដឹងទូទៅ របស់ខ្លួនសារជាថ្មីទៀតហើយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាង។ដោយឡែក នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នេះ ពិធីការិនីមានប្រជាប្រិយភាពរូបនេះ បានបង្ហោះសារមួយឃ្លា

ព្រមទាំងភ្ជាប់រូបភាពក្នុងថ្ងៃរៀបការរបស់នាង បានធ្វើឲ្យមហាជនអ្នកគាំទ្រមានចម្ងល់យ៉ាងខ្លាំងក៏ព្រោះតែ Dj Nana បានលើកឡើងថា «បន្ទាប់ពីរៀបការរួច គ្មានមនុស្សស្រីណាម្នាក់ចង់បែកបាក់គ្នានោះឡើយ ។ យើងចង់មានឈ្មោះជាប្រពន្ធ មានគេជាស្វាមី និង ជាឪពុករបស់កូនអស់មួយជីវិត ប៉ុន្តែការរស់នៅជាមួយគ្នាត្រូវការក្តីស្រលាញ់ជាចាំបាច់ ។ បើក្តីស្រឡាញ់នោះបានបាត់បង់ទៅ ដោយគេយកវាឱ្យស្រីផ្សេង ហើយលែងមានការទទួលខុសត្រូវតទៅទៀត ទោះបន្តរស់នៅជាមួយគ្នាក៏មានត្រឹមតែឈ្មោះប៉ុណ្ណោះ»។ក្នុងនោះដែរ មហាជនអ្នកគាំទ្របានលើកសំនួរមកសួរថា

ហេតុអ្វីបានជានាងបង្ហោះនូវពាក្យមួយឃ្លានេះ ក៏ព្រោះតែខ្លួនទើបតែសម្រាលកូនប្រុសដំបូង និង មើលទៅជីវិតគ្រួសាររបស់នាងពិតជាមានសុភមង្គលក្នុងការមើលថែយកចិត្តទុក្ខដាក់ពីស្វាមីយ៉ាងខ្លាំងនោះ។យ៉ាងណាមិញ សារដែលវាគ្មិនដោះស្រាយវិបត្តិផ្លូវចិត្តបានបង្ហោះនោះ គឺគ្រាន់តែជាការចែករំលែកនូវរឿងរ៉ាវពិតរបស់អ្នកគាំទ្ររបស់នាង ដែលបានលើកយកមកប្រាប់នាងប៉ុណ្ណោះ ហើយសារនោះគឺជាការក្រើនរំឮក ដល់ស្ត្រីគ្រប់រូបដែលកំពុងតែជួបនូវបញ្ហាទាំងនេះ ឲ្យងាកមកយកចិត្តទុកដាក់ ស្រឡាញ់ខ្លួន និង ឲ្យតម្លៃខ្លួនឯងដែលជាស្ត្រីវិញ៕ប្រភព៖pop

Related posts

Leave a Comment