ដូចប្រិយមិត្តបានជ្រាបហើយថា នាពេលបច្ចុប្បន្នជីវិតរបស់តារាចម្រៀងឯករាជ្យ គឺលោក G-Devith និងកញ្ញា ទេព បូព្រឹក្ស កំពុងតែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ពួកគេទាំងពីរនាក់តែម្តង ដោយក្រៅពីការងារសិល្បៈ ពួកគេទាំងពីរក៏មានជំនួញក្នុងដៃជាច្រើនផងដែរ។
ដោយលែកនៅមុននេះបន្តិច បើយោងតាមគណនីហ្វេសបុកមួយឈ្មោះ រិត ថាណៃ បានបង្ហោះសារអរគុនដល់លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ថា: ខ្ញុំសូមគោរពថ្លែងអំណរអគុណដ៏ទាំងពីរបង Ngoun Chan Davith Tep Boprek បានចូលរួមឧបត្ថម្ភថទឹកប្រាក់ចំនួនមួយអ្នក100ដុល្លា
ដើម្បីជួយផ្គត់ផ្គង់តម្រូវការជីវភាពរបស់បងប្រុស ដែលកំពុងមានជំងឺប្រចាំកាយ សព្វថ្ងៃបងប្រុសរស់នៅ ភូមិកំពង់ស្ដីកណ្តាល ឃុំ កំពុងរាប ស្រុកកោះសូទិនខេត្តកំពង់ចាម ជំនួសមុខជូនបងប្រុស ខ្ញុំសូមគោរពជូនពរមានសុខភាពល្អព្រមទាំងគ្រួសារ ជួបប្រទះតែសេចក្តីចម្រើន សុវត្តិភាព
សុខភាពល្អតរៀងទៅ 👏👏👏 បើសិនជាបងប្អូនចង់ចូលរួមជួយគាត់បងអាចទំនាក់ទំនងមកខ្ញុំបាន 0712101744🙏🙏ABA 000985505ឈ្មេះ Nay Chantearith។ ក្នុងនោះ លោក G-Devith ក៏បានបង្ហោះសារដែរថា: សូមបងប្អូនចែករំលែកទៅតាមសទ្ធាជ្រះថ្លា 🙏 មនុស្សដែលកំពុងតែត្រូវការខ្វះខាតតិចក្តីច្រើនក្តីក៏គង់រំភើបរកអ្វីថ្លែងពុំបាន ។ សូមអនុមោទនា 🙏៕