ទីបំផុត! អ្នកនាងពេជ្រ សោភា និងលោក ឈឹម សក្កដា បានទម្លាយវីដេអូថត Pre wedding ហើយដោយសម្រេចចូលការនៅឆ្នាំ (មានវីដេអូ)

ភ្នំពេញ៖មហាជនជាច្រើនបានជ្រាបនឹងស្គាល់ច្បាស់ហើយនៅកេរ្ត៏ឈ្មោះដ៏ល្បីរបស់តារាចម្រៀងស្រីជួរមុខប្រទេសកម្ពុជា ដែលរូបនាងគឺជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស នោះគឺ អ្នកនាង ពេជ្យ សោភា ដែលតារារូបនេះពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ មិនថាក្នុងស្រុក ឬ ក្រៅប្រទេសនោះឡើយ។ជាក់ស្តែង នៅមុននេះបន្តិច អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូបនាង បានបង្ហាញពីទិដ្ឋភាពថតរូប Pre-Wedding ជាមួយគូស្នេហ៍

លោក ឈឹម សក្កដា តារាសម្ដែងដ៏ល្បីឈ្មោះ និងមានរូបរាងស្រស់សង្ហាដែលពួកគេបានមានការតុមតែងខ្លួនយ៉ាងស្រស់ស្អាត ដោយការគ្រងឈុតបែបប្រពៃណីយ៉ាងប្រណិតតែម្ដង។ដោយឡែក ចំពោះថ្ងៃដ៏មានន័យ និងជាថ្ងៃដ៏ពិសេសដែលនឹងខិតជិតចូលមកដល់នេះដែរ តារាសម្ដែង និងជាកូនកំលោះ លោក ឈឹម សក្កដា ក៏បានមានការលេីកឡេីងយ៉ាងផ្អែមល្ហែមថា៖ «ថ្ងៃដែលរង់ចាំក៏បានមកដល់!!! អរគុណ សំអាងការ អប្សរាទេវី ហ្គោល»។

ទន្ទឹមនេះដែរ អ្នកនាង ពេជ្រ សោភា ក៏បាននិយាយបន្ថែមថា«តាមការគួរ 2020»។ទន្ទឹមនឹងនេះ សម្រាប់ថ្ងៃរៀបអាពាហ៏ពិពាហ៏របស់អ្នកទាំងពីរ នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡេីយនោះទេ តែបេីតាមការលេីកឡេីងពីកូនក្រមុំ អ្នកនាង ពេជ្រ សោភា គឺនឹងប្រារព្វធ្វេីឡេីងនៅឆ្នាំ 2020 ខាងមុខនេះ។ ចំណែកឯហ្វេនដែលជាអ្នកគាំទ្រអ្នកទាំងពីរ ពិតជាមានចិត្ដអន្ទះសារ ចង់ឲ្យតែដល់ថ្ងៃនោះឆាប់ៗនោះទេ ក្រោយពីបានឃេីញនូវរូបភាព Pre-Wedding ដ៏ស្រស់ស្អាតរបស់គូស្នេហ៍ដ៏ផ្អែមល្ហែមនេះ។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment