ចិត្តល្អខ្លាំងណាស់! លោកយាយ ដឹកដៃចៅ ដើរលក់របស់ញុំាតាមផ្លូវ ក្រោមដំណក់ទឹកភ្លៀង, ឃើញអាណិតពេក ថៅកែហាងពេជ្រ បានជួបសួរសុខទុក្ខ, ចុងក្រោយ លោកស្រី បានជូនថវិកា លោកយាយ ដល់ទៅ…(មានវីដេអូ)

មហាជនភាគច្រើន ក៏ដូចជាបងប្អូនអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញ ដែលកំពុងតែទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់អតិថិជន របស់ខ្លួន សឹងតែមិនគូរឲ្យជឿ និងនឹកស្មានដល់។

ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេទទួលស្គាល់ថា ជាស្ត្រីដ៏ស្រស់ស្អាត និងមានចិត្តសប្បុរសធម៌ផងដែរ តាមទង្វើរ ដែលថៅកែហាងពេជ្រ រូបនេះ តែងតែជួយ អ្នកត្រូវការចាំបាច់ មិនដែលដាច់ឡើយ ដោយទំាងនេះ កើតចេញពីក្តីអាណិត ស្រឡាញ់ ពីបេះដូងរបស់លោកស្រី ពិតៗ។

ជាក់ស្តែង នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នេះ លោកស្រី ក៏បានជួបលោកយាយម្នាក់ ដោយចៃដន្យតាមផ្លូវ កំពុងតែដឹកដៃចៅប្រុស ដើរលក់ចំណីអាហារតាមផ្លូវ ក្រោមដំណក់ទឹកភ្លៀង ឃើញហើយ អាណិតពេក លោកស្រី ក៏បានជួបសួរសុខទុក្ខ ហើយក៏បានជូនថវិកាចំនួន ១០០ដុល្លារ និងថែមលុយខ្មែរ ដល់ទៅ ៤០ម៉ឺនរៀល ទៀត សម្រាប់លោកយាយ ទុកទិញរបស់ឆ្ងាញ់ៗពិសា។

លោកស្រី បញ្ជាក់សារខ្លីមួយថា “អាណិតលោកយាយខ្លាំងណាស់ កណ្ដាលភ្លៀង នាំចៅដើរលក់”។

ក្រោយមើលវីដេអូនេះចប់ភ្លាម ហ្វេនៗរបស់ ថៅកែហាងពេជ្រ រូបនេះបានចូល comment ថា ៖ បានបុណ្យច្រើនណាស់, យាយគេយាយយើង, មើលហើយរំភើបណាស់, ទឹកចិត្ដបងស្រីល្អណាស់, ស្អាតហើយចិត្តល្អទៀតបងស្រី, អំពើល្អមិនចេះសាបសូន្យឡើយ ទេវតាតាមថែរក្សាបងស្រី រហូតគ្រប់ទីកន្លែងទាំងអស់, ជាតិនេះមិនចង់បានអ្វីពីបងទេ សុំត្រឹមបានថតរូបជាមួយបង ក៏អស់ចិត្តដែរ, ទឹកចិត្តរបស់បងស្រី ឃើញហើយទប់ទឹកភ្នែកមិនបាន, អំពើល្អរបស់នាង ចេញពីបេះដូងពិតៗ មិនសាបសូន្យទេ, ខ្ញុំមើលវីដេអូបងមួយៗ ខ្ញុំរំភើបជំនួស។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment