ប្រពៃណាស់! កំឡុងពេលកូវីដ ១៩នេះ វណ្ណដា រួមនឹងសប្បុរសជនមួយចំនួន រៀបចំគ្រឿងឧបភោគ បរិភោគទៅកាន់សហគមន៍មួយ ដើម្បីកាត់បន្ថយភាពខ្វះខាតរបស់ប្រជាជនខ្មែរ

តារាចម្រៀងវ័យក្មេង លោក វណ្ណដា ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ដោយគ្រប់ស្រទាប់វណ្ណៈ និយមស្តាប់ និងតាមដាន រាល់សកម្មភាពរបស់លោកនោះ បានបង្ហាញការពេញចិត្តជាខ្លាំង បន្ទាប់ពីរូបលោក បានធ្វើសកម្មភាពមនុស្សធម៏មួយនេះ ក្នុងអំឡុងពេល កូវីដ ១៩ បានកើតឡើង ទូទាំងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ។

ក្នុងអំឡុងពេលនេះ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងតែជួបនូវបញ្ហា ជីវភាព ពិសេសគឺស្បៀងអាហារ ហូបចុក ដោយសារតែពុំមានការធ្វើ ។ ដោយសារតែឃើញពីភាពលំបាក របស់លោកយាយ លោកតា អ៊ុំ ពូ មីង នៅតាមសហគមន៍ មួយចំនួនពួកគាត់កំពុងតែខ្វះខាតនូវស្បៀងបរិភោគផងនោះ តារាចម្រៀងរាងតូចល្អិត​ សំលេងធំ លោក វណ្ណដា ក៏បានផ្តួចផ្តើម ដោយផ្ទាល់ រៀបចំក្រុមការងារ ដោយមានការចូលរួមពីសប្បុរសជនមួយចំនួនទៀត ព្រមទាំងមានថ្នាក់ដឹកនាំខេត្តព្រះវិហារចូលរួមជាកិត្តិយស បានធ្វើការ បរិច្ចាគ គ្រឿងឧបភោគ បរិភោគទៅកាន់សហគមន៍មួយនៅក្នុងខេត្តព្រះវិហារ ក្នុងកិច្ចរួមចំណែកកាត់បន្ថយភាពខ្វះខាតរបស់ប្រជាជនខ្មែរយើងចំនួន ៨១ គ្រួសារ កំឡុងពេលកូវីដ-១៩នេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានរៀបរាប់ថា «២៩ កញ្ញា ២០២០»សកម្មភាពក្នុងកម្មវិធីSKULLសប្បុរសធម៍ដែលផ្តួចផ្តើមឡើងដោយ “វណ្ណដា” ចូលរួមសហការជាមួយនឹង Budweiser Tiger Sugar Cambodia និង មានការជ្រោមជ្រែងពី ហាង កាហ្វេ លីហួត ព្រមទាំងមានថ្នាក់ដឹកនាំខេត្តព្រះវិហារចូលរួមជាកិត្តិយស បានធ្វើការ បរិច្ចាគ គ្រឿងឧបភោគ បរិភោគទៅកាន់សហគមន៍មួយនៅក្នុងខេត្តព្រះវិហារ ក្នុងកិច្ចរួមចំណែកកាត់បន្ថយភាពខ្វះខាតរបស់ប្រជាជនខ្មែរយើងចំនួន ៨១ គ្រួសារ កំឡុងពេលកូវីដ-១៩នេះ។ CAMERAMAN: Lihour Nhim ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការជាវអាវយឺត SKULL ថវិការ២៥%នៃអាវយឺតបានដល់ដៃពួកគាត់ហើយ ដោយក្តីគោរពពីខ្ញុំបាទនិងគ្រួសារបារមី វណ្ណដា”។

Related posts

Leave a Comment