មួយបទនេះ ពិរោះជាប់ចិត្តណាស់ ច្រៀងដោយ ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះហ៊ាននិយាយថា…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “បុណ្យកឋិនទាន” ដែលជាការបកស្រាយ ដោយតារាចម្រៀងដ៏ល្បីពីរដួង គឺ ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា។ ស្ដាប់បទនេះហើយ មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងមានអត្ថន័យល្អថែមទៀត ក្រោមស្នាដៃរៀបរៀងពី ឯកឧត្តម ហ៊ុន ហេង អបអរក្នុងរដូវកាលកឋិនទាន។

ក្រោយស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើន របស់តារាចម្រៀងទំាងពីរ បានចូល comment ភ្លាមៗថា ៖ អ្នកនិពន្ធក៏អេម អ្នកច្រៀងក៏ពីរោះ ធ្វើភ្លេងក៏ពីរោះ និយាយទៅ គឺអេមម៉ាចប់ ខ្ញុំពេញចិត្ត, ពីរោះណាស់ លើកទីមួយហើយ ដែលបានស្ដាប់បទ កឋិន ពីអាយដល, ចប់កឋិនចូលដល់អុំទូក សូមឲ្យហង្សមាសចេញបទអុំទូកផង, មួយបទនេះពេញចិត្តណាស់, ពីរោះយកតាមែនទែនហ្មង មួយបទនេះ, ស្តាប់ដាក់កាសមានអារម្មណ៍ថា ពីរាះខ្លាំងណាស់, អរគុណហង្សមាស ដែលតែងតែលើកតម្កើងវប្បធម៌ខ្មែរ តាមរដូវការបុណ្យជាតិនីមួយៗ, ពីរោះរណ្តំណាស់ ចំមេឃកំពុងភ្លៀងផង។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះការរៀបរៀងទំនុកច្រៀង និងការបកស្រាយ ចម្រៀងដ៏ពីរោះមានន័យមួយបទនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរ ទៅស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment