អីយ៉ា សុភ័ក្រ្ត កុសុម៉ា ប៉ះ ​ឱក សុគន្ធកញ្ញា ដាក់ប៉ុន្មានម៉ាត់នេះមក ធ្វើឲ្យ ហ្វេនៗ ផ្ទុះសំណើច ទៀតហើយ (មានវីដេអូ)

មហាជនទូទៅ ក៏ដូជា អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាមិនខាន ពិធិការិនីពូកែវោហាស័ព្ទ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ។ កុសុម៉ា មកទល់ពេលនេះ គឺនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ ដោយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ។

កញ្ញា សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅ ហើយក៏ទទួលបានការពេញចិត្ត និងស្ងើចសរសើរគ្រប់ៗគ្នា ហើយមានវីដេអូខ្លះ មើលហើយ មើលទៀត នៅតែមិនធុញទ្រាន់ ជាមួយកាយវិកាលេងទឹកមុខ របស់ ពិធីការិនីរូបនេះ។

នៅមិនទាន់អស់ទេ ស្រាបតែថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ នេះ កុសុម៉ា បានជួប តារាចម្រៀង ឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធីមួយ បាននិយាយគ្នាលេងប៉ុន្មានម៉ាត់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះសំណើចទៀតហើ។

ក្នុងនោះ កុសុម៉ា បានភ្ជាប់សារខ្លីមួយ អមដោយវីដេអូ ក្នុងហ្វេសប៊ុកផេកផ្លូវការ របស់ខ្លួនថា ៖

“មើលកុសុម៉ាឲ្យយូរទៅទើបដឹងល្អគន់ចា៎
Mommy សួរ: កាលណារៀបការ?
ខ្ញុំ: សើចដោយទឹកភ្នែក”។

ក្រោយឃើញវីដេអូនេះភ្លាម ប្រិយមិត្តទូទៅ ចូល comment ភ្លែតថា ៖ sweet ណាស់ចែ, គួរអោយស្រលាញ់ណាស់, អាយដល់ប៉េះអាយដល, ច្រណែនដល់ហើយ, ថ្ងៃនេះទើបខ្ញុំដឹងថា ចែកុសុម៉ាល្អគន់ បើគេចូលដណ្តឹងអី ទាល់តែដេកមើល៣ខែអីហ៎។ តោះដើម្បីកុំឲ្យរងចាំយូរ សូមទស្សនាវីដេអូ sweet sweet ខាងក្រោមនេះ ៖

Related posts

Leave a Comment