ប្រិយមិត្តជាច្រើន ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឌួង ឆាយ នោះ ហើយលោកក៏ត្រូវមហាជនមួយចំនួន ចាត់ទុកជាឧកញ៉ា ចិត្តធម៌ផងដែរ ព្រោះគេតែងតែឃើញលោក បានចូលរួមកិច្ចការមនុស្សធម៌ មិនដែលដាច់ឡើយ ដែលលោកបានជួយតាមភាពជាក់ស្តែង។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ នេះ លោកបានធ្វើឲ្យគេគ្រប់គ្នា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកបានបង្ហោះសារដ៏គួរឲ្យអាណិតខ្លោចចិត្តមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ថ្ងៃជាវេលាល្អ មានចិត្តជ្រះថ្លា នាំកូនប្រុសច្បង មកវត្តធ្វើពិធីរំដោះគ្រោះ និងលើតម្លើងរាសី (អាណិតកូនប្រុសខ្ញុំណាស់ ឈឺហើយនៅខំប្រឹងសំពះទៀត) បើជួយកូនប្រុសខ្ញុំ បានជាសះស្បើយបានចូលសាលារៀនវិញ ទោះបីត្រូវលះបង់ទ្រព្យសម្បត្តិទាំងអស់ និងកាត់បន្ថយអាយុ ក៏ខ្ញុំព្រមអោយដែរ អោយតែកូនខ្ញុំបានជា។ បើភ្នែកឃើញកូនរាល់ថ្ងៃ ឈឺចាប់គ្មានអ្វីប្រៀបផ្ទឹមបាន។ អ្នកធ្លាប់ឆ្លងកាត់ ទើបយល់អារម្មណ៍ឈឺចាប់ខ្លោចផ្សាមួយនេះ”៕