មហាជនមួយចំនួនមានការងើយឆ្ងល់ ក្រោយពេលដែលប៊ូ ខាវ លើកឡើងថាខ្លួនមានឈាមជ័រជាខ្មែរ

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបនឹងដឹងហើយថាកាលពីម្សិលមិញនេះ ស្ថានីយទូរទស្សន៍ Town Full HD TV បានបង្កើតព្រឹត្តិការណ៍ដ៏កក្រើកនៃការប្រកួតប្រដាល់កំរិតពិភពលោក ម៉ាសហ្វៃ គុណខ្មែរ (MAS Fight Kun Khmer) ដោយមានការអញ្ជើញចូលរួមប្រកួតពីសំណាក់កីឡាករប្រដាល់ ខ្មែរ និងបរទេសជាច្រើនរូប។សូមបញ្ជាក់ផងដែរថា ចំពោះព្រឹត្តិការណ៍ប្រកួតនៅក្នុងកម្មវិធីប្រដាល់សេរីពិភពលោក Mas Fight Cambodia គឺមានចំនួន១០គូ ដែលក្នុងនោះមានគូខ្មែរប្រកួតជាមួយខ្មែរ ៣គូ និងគូខ្មែរប្រកួតជាមួយបរទេស

និងបរទេសជាមួយបរទេសមានចំនួន ៧គូ។ ចំពោះការប្រកួតនេះ មានតែ ១ទឹកទេ និងមានរយៈពេល៩នាទី ចំណែកឯអាជ្ញាកណ្ដាលវិញគឺមានតែ១រូបទេ ដោយមិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់ មិនបានទេ មានន័យថាលទ្ធផលស្មើគ្នា។យ៉ាងណាមិញ ចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានវត្តមានស្តេចប្រដាល់ថៃ ប៊ូ ខាវ ចូលរួមប្រកួតផងដែរ ដែលជាការប៉ះគ្នាជាមួយ កីឡាករមកពីប្រទេសហូឡង់ Chris Ngimbi ចំណែកឯលទ្ធផលនោះ ស្តេចប្រដាល់ថៃ ប៊ូ ខាវ បានយកឈ្នះដៃគូរបស់ខ្លួន Chris Ngimbi ដោយបានវាយសន្លប់នៅនាទីទី៤និង១១វិនាទី។ទន្ទឹមនឹងនេះ បេីយោងតាមប្រភពព័ត៌មានពីអង្គភាព យុវជនជំនាន់ថ្មី បានឲ្យដឹងថា ៖ «ប៊ូ ខាវ បានបញ្ជាក់អោយដឹងថា ការពិតទៅ រូបគេមិនសូវច្បាស់ថាខ្លួនគេមានឈាមជ័រជាខ្មែររឺអត់ទេ តែរូបគេបានកើតនៅលើទឹកដីខេត្តសុរិន្ទ ដែលជាអតីតខេត្តខ្មែរ ដែលបារាំងកាត់អោយទៅថៃ។ ខ្ញុំកើតនៅក្នុងខេត្តសុរិន្ទ តែសាវត្តាយ៉ាងណានោះខ្ញុំមិនសូវច្បាស់ទេ។ ខ្ញុំកើតនៅលើកទឹកដីអតីតរបស់ខ្មែរមែន តែពេលដែលខ្ញុំដឹងក្តីមក វាក្លាយទៅជាប្រទេសថៃហើយ ដូចនេះខ្ញុំមិនច្បាស់នោះទេ នេះជាការបញ្ជាក់របស់ស្តេចប្រដាល់ប្រទេសថៃ»។ ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment