យុវជនដែលកើតជម្ងឺចម្លែក ប្រាប់ថា គាត់អរចង់ហោះ ពេលលោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួយប្អូនដល់ផ្ទះ ព្រោះថា…

ដូចដែរបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រី គឺជាម្ចាស់ហាង លក់មាស និងេពេជ្រ​ ព្រមទាំងជាម្ចាស់ប្រេន NNP ផងដែរ ។

ជាក់ស្តែង លោកស្រី​ទ្រី ដាណា បានបង្ហោះសារថា “មិនដឹងថាគាត់កើតអី ពិតជាចម្លែកណាស់បងប្អូន ជើងកាន់តែធំៗទៅ លឺឪពុកគាត់ថា កើតមកភ្លាមធម្មតាដូចគេដូចឯង តែអាយុ ៦ឆ្នាំ ចាប់ផ្ដើមមានស្នាម ហើយក៏ហើមធំឡើង រហូតរៀនចប់ថ្នាក់ទី១២ ដើរលែងចង់រួច ឥឡូវអាយុ ២៧ឆ្នាំហើយ។ គាត់ចង់វះកាត់ឱ្យជា តែចេះតែគ្មានលទ្ធភាព ឥឡូវនាងខ្ញុំបានទៅមើលផ្ទាល់ ផ្ដល់ជាអំណោយ និងថវិកា 2000$ សម្រាប់ព្យាបាល ហើយស្អែកនេះ ពុកគាត់យកមកព្យាបាលនៅភ្នំពេញហើយ។ខ្ញុំបាននិយាយលេងសើច លើកទឹកចិត្តគាត់ ប្រាប់ថាគាត់នឹងជាសះស្បើយឡើងវិញ។ គាត់នៅព្រៃគ្រី ខេត្តកំពង់ឆ្នាំង មិនអាចធ្វើអីបានទេ ឪពុកក៏គ្មានមុខរបរ បានកូនៗធ្វើការរោងចក្រជួយ។ បងប្អូនចង់ជួយគាត់ថែម ទាក់ទងទៅពុកគាត់ 068439492″។

ដោយឡែកកាលពីថ្ងៃបើយើងងាកទៅមើល លើបណ្តាញសង្គមហ្វេសប៊ុករបស់ប្អូនប្រុសវិញ បានបង្ហោះសារថា “ថ្ងៃនេះខ្ញុំពិតជាមានចិត្តរំភើព ហើយរីករាយខ្លាំងណាស់ ដែលបង ទ្រី ដាណា Dana Try និង ស្វាមី របស់គាត់បានចុះយក អំណោយ និង ថវិការ ផ្ទាល់ខ្លួនមកជួយដល់ខ្ញុំបាទ ( ហើយនៅក្នុងចិត្តរបស់ខ្ញុំក៏មិនដែលនឹកស្មានដល់ដែរថា អ្នកដែរចុះមកជួយខ្ញុំដល់ផ្ទះនោះគឺជា បងស្រី ទ្រី ដាណា Dana Try និង ស្វាមី បងទេ។ គ្រាន់តែខ្ញុំឃើញ បង ភ្លាម អារម្មណ៍ខ្ញុំចង់ហោះ ព្រោះរកនិយាយអ្វីមិនចេញទេ។ ព្រោះអី ប៉ា គាត់គ្រាន់តែប្រាប់ខ្ញុំ ពីពេលល្ងាចថាស្អែក និងមានអ្នកចុះមកជួយខ្ញុំដល់ផ្ទះ តែក៏មិននឹកស្មានថាគឺជា បងស្រី ទ្រី ដាណា Dana Try និង ស្វាមី បងសោះ ។ ជាចុងក្រោយនេះ ខ្ញុំសូមជូនពរដល់ក្រុមគ្រួសារ បងស្រី សូមអោយមានសុខភាពល្អ និង មានសុភមង្គលក្នុងក្រុមគ្រួសារ រកទទួលទានមានបាន ពេលដែលបងស្រី ធ្វើទៅណា មកណ សូមឱ្យបងស្រី និង ក្រុមគ្រួសារ មានសុខសុវត្ថិភាពតាមផ្លូវទាំងទៅ ទាំងមក ។ ខ្ញុំនឹងយកថវិកាដែល បងស្រី ជួយដល់ខ្ញុំនេះទៅព្យាបាលជើងរបស់ខ្ញុំ ។ thank you so much sister God bless you Amen 04 / 10 / 2020″៕

Related posts

Leave a Comment