ទំនងជានឹករលឹកមិត្តសិល្បករខ្លាំង ស្រាប់តែ ពៅ បញ្ញាពេជ្របង្ហោះរូបភាពមួយសន្លឹកធ្វើអោយអ្នកគាំទ្រភ្ញាក់ព្រើត

អ្នកគាំទ្រជាច្រើនប្រហែលជាមិនទាន់ភ្លេចទេ អតីតតារាចម្រៀងដ៏ល្បីម្នាក់ ដែលច្រៀងបានទាំងបទ បុរាណ និងសម័យ នោះ គឺកញ្ញា ពៅ បញ្ញាពេជ្រ។​ មានបទចម្រៀងជាច្រើន របស់តារារូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល ថែមទាំងនៅគាំទ្រមិនប្រែប្រួលទាំងបទ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ និងបទសម័យ។

ប្រិយមិត្តប្រាកដជាបានដឹងហើយថា កញ្ញា ពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនពិការ (ដើរមិនរួច) និងខានបានចូលប្រឡូកក្នុងវិស័យសិល្បៈ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏កញ្ញា នៅតែមានចិត្តចង់ចូលវិស័យសិល្បៈវិញប្រសិនបើជំងឺនោះបានជាសះស្បើយ។

យ៉ាងណាក៏ដោយ បើទោះបីជាឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ តែតារាស្រីរូបនេះ នៅតែបង្ហាញវត្តមានខ្លួនលើបណ្ដាញសង្គមជានិច្ច តាមរយៈការ Live ច្រៀងសម្រាប់ហ្វេនៗបានស្ដាប់ ហើយសំនៀងរបស់នាងនៅតែពីរោះមិនចាញ់ពេលមុនឡើយ។ ក្នុងនោះដែរ នាងក៏កំពុងប្រកបរបរលក់ផលិតផលតាមអនឡាញ ដើម្បីទ្រទ្រង់ជីវភាពមួយផ្នែក ដោយកាក់កបមិនធម្មតា។

តួយ៉ាង បើទោះបី កញ្ញា ពៅ បញ្ញាពេជ្រ មិនអាចដើរបានដូចមុន ហើយពេលទៅណាមិនណាត្រូវមានរទេះរុញក៏ពិតមែន តែបើងាកទៅមើលរូបសម្ផស្សនាងពេលបច្ចុប្បន្ននេះវិញឃើញថា តារាស្រីរូបនេះ ពិតជាពូកែថែសម្រស់ឲ្យនៅស្រស់ស្អាតផូរផង់មិនចាញ់ក្មេងៗប៉ុន្មានឡើយ។

យ៉ាងណាមិញ មុននេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងមិត្តសិល្បៈករធ្វើឲ្យហ្វេនៗភ្លឹកនឹងសម្រស់នាងកាលពីយុវវ័យគ្រប់គ្នា ហើយម្នាក់ៗនាំគ្នាជូនពរអោយកញ្ញាមានសុខភាពល្អ នឹងឆាប់ដើរបានដូចសេចក្តីបំណង៕

Related posts

Leave a Comment